• ជំពាក់លុយស្រ្ដីម្នាក់ 36500 រៀលមិនសង ហើយដល់ពេលគេទៅទា បែរជាខឹងកាប់ស្រ្ដីនោះបិះស្លាប់តែម្ដង!!!

    ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ០៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៦នឹង២៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនា ប្រព្រឹត្តនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។​

    ជនសង្ស័យមានឈ្មោះ យុង ដុស ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពកាប់នឹងវាយទៅលើ ជនរងគ្រោះឈ្មោះ ម៉ៅ គឹមហឿន ហៅ(បុិច) ភេទស្រី អាយុ ៥៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា បណ្ដាលអោយរងរបួសធ្ងន់ ។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់បង្កហឹង្សា គឺមកពីរូបគេខឹងនឹងជនរងគ្រោះទៅទាប្រាក់ដែលជនល្មើសជំពាក់ ចំនួន៣៦៥០០រៀល ដោយជនល្មើសបានលួងលោមជនរងគ្រោះទៅកាប់ចេកពីរនាក់នៅខាងក្រោយផ្ទះរួចធ្វើសកម្មភាពតែម្ដង ។

    បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ