• ហួសចិត្ត! អ្នកនាង​អើយ​អ្នកនាង គេ​ដាក់​របាំង​ហាម​ជិះ​ចូល​ហើ​យ នៅតែ​បំពាន​មកទៀត ទីបំផុតគេរិះគន់ពេញបណ្តាញសង្គម

    ​រូបភាព​ប៉ុន្មាន​សន្លឹក ដែល​កំពុង «​ចរាចរ​» នៅលើ​បណ្តាញ​សង្គម បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ ដោយ​អម​ជាមួយ​ការរិះគន់​ខ្លាំងៗ​ផង និង​ហួសចិត្ត​គួរ​ឲ្យ​អស់សំណើច​ផង ចំពោះ​ករណី​យុវតី​ម្នា​ក់បាន​ជិះ​ម៉ូតូ Scoopy ពណ៌​ស កិន​លើផ្លូវ​ដែល​គេ​កំពុង​ចាក់សាប​មិនទាន់​ស្ងួត ហើយក៏​ត្រូវបាន​ដាក់រ​បាំង​ហាម​ជិះ (​កៅអី​២ ដាក់​កាត់​ទទឹង​ដោយ​ឈើ​១​ចំ​កណ្តាល​) បណ្តាល​ឲ្យ​ខូចខាត​បែក​ម៉ាំ​ជាច្រើន​ម៉ែត្រ ។​

    ​ជាមួយ​រូបភាព​ដ៏​គួរ​ឲ្យ​ហួសចិត្ត​នេះ​ផងដែរ លោក ផែង វណ្ណៈ ក៏បាន​បង្ហោះ​សារ​រិះគន់ថា​៖ «​នាង​អេ​ី​យ​នាង គេ​ដាក់​របាំង​ហាម​ជិះ​ចូល​ហេ​ី​យ នៅតែ​បំពាន​មកទៀត អត់​ដឹងថា​នាង​ជនជាតិ​អី​ទេ ហេ​ី​យ​យក​អី​មក​គិត​ពេល​ជិះ​ចូលមក​អញ្ចឹង ?» ។​

    ​ដោយឡែក ឯកឧត្ដម សុខ​សុវណ្ណ វ​ឌ្ឈ​នាសា​ប៊ុង (​វិ​ល្លាម​) ក៏បាន​បង្ហោះ​សារ​គួរ​ឲ្យ​អស់សំណើច​យ៉ាងខ្លី​ថា​៖ «​គាត់​ចង់​សាកល្បង​គុណភាព​បេតុង​។​»

    ​ទោះយ៉ាងណា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Theoun Somaryza ដែល​ត្រូវជា​មិត្តភក្តិ​យុវតី​បង្ក​ការខូចខាត​លើ​នេះ បានខ​មិន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ