លោក ហ៊ុន សែន ថា៖ នាពេលខាងមុខនេះ កម្ពុជានឹងធ្វើស្ពានអាកាស ៤ កន្លែងទៀត ហើយតិចទៀតនឹងធ្វើផ្លូវក្រោមទឹកថែមទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ថា រឿងស្ពានអាកាសនេះ មានអ្នកខ្លះ គេពេបជ្រាយថា មានតែស្ពានអាកាសតែមួយ សោះអួតនោះអួត សម្តេចថា បើមិនឲ្យអួតយ៉ាងម៉េច បើពីអតីតកាលកម្ពុជា ពុំមានស្ពានអាកាស ប្រើប្រាស់ដូចសម័យបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចទេ ដូច្នេះត្រូវតែអួត ។

ហើយជាឆ្លើយតបទៅនឹងការរិះគន់ នានាពីសំណាក អតីតមេបក្សប្រឆាំង ចំពោះស្ពានអាកាសនៅកម្ពុជា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលខាងមុខនេះ កម្ពុជានឹងធ្វើស្ពានអាកាស ៤កន្លែងទៀត ដើម្បីបំពេញតម្រូវការ ពលរដ្ឋក្នុងការធ្វើដំណើរ ខណៈស្ពានអាកាស៥កន្លែង កំពុងដាក់ឲ្យប្រើប្រាស់ ហើយពេលនោះ នឹងឈប់អួតហើយ។

សម្ដេចមានប្រសាសន៍ថា “បច្ចុប្បន្នមាន៥កំពុងដាក់ឲ្យប្រើប្រាស់ និងមួយទៀតកំពុងក៏សាងនៅចោមចៅ ហើយគម្រោងនឹងធ្វើ៤ទៀត ហើយយើងឈប់អួតទៀតហើយ ដោយសារមានច្រើនទៀត” ។

សម្តេច ថា “តិចទៀតនឹងធ្វើផ្លូវក្រោមទឹក ដោយមិនបាច់ធ្វើស្ពានឆ្លងទន្លេទៀតទេ ពេលនោះ យើងអួតទៀតហើយ ដល់ពេលមានច្រើនលែងអួតហើយ”។

សម្តេចលើកឡើងថា បើនៅសៀងហៃ ភាគច្រើនធ្វើដំណើរការផ្លូវអាកាស ៕

ប្រភព៖ ideology

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ