• Messi រក​បាន​គ្រាប់​ទី៤០០ នៅ La Liga ពេល Barca បំបាក់ Eibar ៣-០ យប់​មិញ

    (បាសេឡូណា)៖ ១គ្រាប់បំប៉ោងសំណាញ់ទីនៅនាទីទី៥៣ ពីសំណាក់កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi កើនដល់ ៤០០គ្រាប់នៅក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga គិតចាប់តាំងពីរូបគេបានឈានជើងមកកាន់ ទឹកដី Camp Nou តាំងពីឆ្នាំ២០០០ មកម្ល៉េះ។

    តារាឆ្នើមដែលជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនផងនោះ Messi បានក្លាយជាកីឡាករទី១ ដែលរកគ្រាប់ បំប៉ោង សំណាញ់ទីបានច្រើនជាងគេនៅ La Liga ក្នុងជ័យជម្នះដែលជួយក្រុមអ្នកមានបុណ្យ FC Barcelona បំបាក់ក្រុមភ្ញៀវ Eibar ៣-០ នៃសប្តាហ៍ទី១៩ បញ្ចប់ជើងទី១ រដូវកាលឆ្នាំ២០១៨-២០១៩ ខណៈមិត្តរួមក្រុម Luis Suarez រកបាន ២គ្រាប់ផងដែរនៅនាទីទី១៩ និងនាទីទី៥៩។

    ៣ពិន្ទុបន្ថែមនៅទឹកដី Camp Nou យប់មិញនេះ បានជួយឲ្យក្រុមការពារតំណែងជើងឯក Barcelona បន្តនាំមុខ កំពូល តារាងដល់ទៅ ៥ពិន្ទុដោយមាន ៤៣ពិន្ទុ ខណៈក្រុមលេខ២ តាមពីក្រោយដោយ Atletico Madrid មាន ៣៨ពិន្ទុ ដោយបានយកឈ្នះក្រុមភ្ញៀវ Levate ១-០ ផងដែរនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ