• ញាក់សាច់! Samsung Galaxy S10+ ប្រើ 5G ហើយមាន RAM ដល់ ១២ GB និងអង្គ​ផ្ទុក ១ TB

    Max Weinbach អ្នក​ជំនាញ​មួយ​រូប​នៃ​សហគមន៍​ទូរសព្ទ​ XDA បាន​បញ្ចេញ​ព័ត៌មាន​ថ្មី​មួយ​ទាក់ទង​នឹង​​ទំហំ​ RAM និង​ទំហំ​អង្គ​ផ្ទុក​នៃ​ Galaxy S10 ដែល​ចេញ​នៅ​ថ្ងៃ​ទី ២០ កុម្ភៈ​ខាង​មុខ​នេះ។

    ចាប់​ផ្ដើម​ពី​ម៉ូដែល​មាន​តម្លៃ​ធូរ​ជាង​គេ​ គឺ​ Galaxy S10E នឹង​មាន​ជម្រើស​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ពោល​នឹង​មាន​​អង្គ​ផ្ទុក​ទំហំ ១២៨ GB អម​ដោយ​ RAM ទំហំ​ ៤ GB។

    ចូល​ដល់​ម៉ូដែល​បន្ទាប់​គឺ​ Galaxy S10 ធម្មតា​ដែល​មាន​ផ្ទុក​ដោយ​ RAM ទំហំ ៦ GB អម​ដោយ​អង្គ​ផ្ទុក​ទំហំ​ ១២៨ GB ឬ ២៥៦ GB។

    ចំពោះ​ Galaxy S10+ វិញ​​ នឹង​មាន​អង្គ​ផ្ទុក​ទំហំ ៦ GB អម​ដោយ​អង្គ​ផ្ទុក​ទំហំ​ ១២៨ GB ឬ ២៥៦ GB​ដូច​ Galaxy S10 ដែរ។ ប៉ុន្តែ​មាន​ថែម​មួយ​ប្រភេទ​ទៀត​ដែល​មាន​ RAM ទំហំ ៨ GB អម​ដោយ​អង្គ​ផ្ទុក​ទំហំ ៥១២​ GB។

    Galaxy S10+ មាន​មួយ​ទៀត​គឺ​ប្រភេទ 5G ដែល​នឹង​ជម្រើស​បី​ប្រភេទ​ ទី​មួយ​គឺ​ RAM ទំហំ ៨ GB/អង្គ​ផ្ទុក ២៥៦ GB, ទី​ពីរ RAM ទំហំ ៨ GB/​អង្គ​ផ្ទុក​ទំហំ ៥១២ GB និង​ទី​បី​គឺ​មាន​ RAM ទំហំ ១២ GB និង​អង្គ​ផ្ទុក​ទំហំ ១ TB៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ