• PUBG រកឃើញអ្នកលេង Hack ជាង ៣ ម៉ឺននាក់ (អ្នកលេង Hack ទាំងអស់ ត្រូវបិទ​គណនី​រយៈពេល ៣ ឆ្នាំ)!

    កាលពីខែធ្នូកន្លងទៅក្រុមការងារ PUBG បាន​ធ្វើការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ ស្វែងរកអ្នកលេងដែល​លេច​ខួច ប្រើ​ប្រាស់​កម្មវិធី​ Hack ក្នុង​ការ​ប្រកួត​ហ្គេម។

    ជាលទ្ធផលគេរកឃើញថាមានអ្នកលេងជាង ៣ ម៉ឺននាក់បាន​ប្រើ​ប្រាស់​កម្មវិធី Hack ដោយក្នុងនោះមានអ្នកលេងជើងខ្លាំង (Pro) ចំនួន ១៤ រូបផងដែរ។ កម្មវិធី Hack ដែលអ្នកលេងទាំងនេះប្រើ អាចឲ្យពួកគេមើលឃើញទីតាំងរបស់គូសត្រូវបានដោយងាយ។

    អ្នកលេងដែលគេចាប់បានភាគច្រើនត្រូវបិទ​គណនី​រយៈពេល ៣ ឆ្នាំ ហើយ​​ក្រុម Sans domicile fixe របស់​អឺរ៉ុបបានធ្លាក់ចេញពីការប្រកួត Contenders League ដោយសារក្នុងក្រុមរបស់ពួកគេ មានពីរនាក់ប្រើប្រាស់កម្មវិធី Hack៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ