• ការប្រកួតជម្រុះមណ្ឌលតាកែវនៃក្របខ័ណ្ឌ Tiger Street Football Festival 2019 ចាប់ផ្តើមបើកជាផ្លូវហើយ

    តាកែវ៖ការប្រកួតជម្រុះមណ្ឌលទី២ នៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានបើកជាផ្លូវការហើយនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ នៅផ្សារបុរីរស្មីទីរួមខេត្តតាកែវ ដោយមានការចូលរួមពីក្រុមចំនួន៣២ក្រុម។ ក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។

    លោកស្រី ថោង បវរលក្ខិណា នាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីបើកនោះថា នេះជាលើកដំបូង Tiger Street Football Festival ២០១៩ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍ កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំង និងមានរង្វាន់ដ៏ច្រើនសរុប ៥០,០០០ ដុល្លារ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho នៅថ្ងៃវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកនៅរាជធានីភ្នំពេញថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។

    លោក ម៉ៃ តុលា ជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា នេះគឺជាលើកទី៧ហើយដែល ក្រុមហ៊ុន ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗ យុវជន ដែលស្រលាញ់កីឡាបាល់បាន បញ្ចេញ សមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែ ចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    ចំពោះសកម្មភាពប្រកួតរវាងក្រុមនីមួយៗ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ។

    ពិសាដោយការទទួលខុសត្រូវ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ