• CNN៖ កាណាដា​ មាន​គម្រោង​ទទួលយក​ជនអន្តោប្រវេសន៍មក​រស់នៅ​អចិន្ត្រៃយ៍​​ក្នុង​ប្រទេស​ ១ ​លាន​នាក់​ទៀត​

    CNN៖ រដ្ឋសភា​ប្រទេស​កា​ណា​បាន​ប្រកាស​ពី​គំរោង​ទទួលយក​ជនអន្តោប្រវេសន៍​ឲ្យមក​រស់នៅ​អចិន្ត្រៃយ៍​​ក្នុង​ប្រទេស​នេះ​ចំនួន ១​លាន​នាក់​ក្នុង​រយៈពេល ៣​ឆ្នាំ​ខាង​មុខ​។​

    ​កាលបី​ឆ្នាំ ២០១៧ កាណាដា​បាន​ទទួលយក​ជន​ចំណូលស្រុក​ថ្មី​ចំនួន ២៨៦.០០០​នាក់ ហើយ​សម្រាប់​​ឆ្នាំ ២០១៩​នេះ តួលេខ​អាច​កើន​ដល់ ៣៥០.០០០​នាក់​។ នៅ​ឆ្នាំ ២០២០ ប្រទេស​នេះ​គ្រោង​ទទួល​យក​​ចំនួន ៣៦០.០០០ និង​ចំនួន ៣៧០.០០០​សម្រាប់​ឆ្នាំ ២០២១​។​

    ​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ ជនភៀសខ្លួន និង​ប្រជាជន​កាណាដា​ឈ្មោះ Ahmed Hussen បាន​ថ្លែងថា “​ប្រទេស​កាណាដា​បាន​អភិវឌ្ឍន៍​រឹងមាំ និង​រស់​រវើក ហើយ​ការអភិវឌ្ឍន៍​ទាំងនោះ​មួយ​ផ្នែក គឺ​ដោយសារ​អ្នក​ចំណូល​ថ្មី ដែល​កាណាដា​បាន​ទទួលយក​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​”​។​

    ​លោក​រដ្ឋមន្ត្រី​ដដែល​ដែលជា​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​សូ​ម៉ាលី បាន​និយាយថា អ្នក​ចំណូល​ថ្មី នឹង​ជួយ​ធ្វើឲ្យ​មាន​តុល្យភាព​ប្រជាជន និង​ការធ្លាក់ចុះ​អត្រា​បង្ក​កំណើត ព្រមទាំង​ជួយ​ជំរុញ​កម្លាំង​​ពលកម្ម​ក្នុង​ប្រទេស​ផងដែរ​ ៕

    ប្រភព៖​CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ