• «មន្ទីរពេទ្យវុិចតូរៀ» បិទទ្វារចាក់សោរអ្នកជម្ងឺក្នុងមន្ទីរពេទ្យ ក្រោយបង្ខំអ្នកជម្ងឺវះកាត់ ហើយទារថ្លៃ ២០០០ដុល្លារ តែអ្នកជម្ងឺគ្មានលុយឲ្យគ្រប់ (មានវីដេអូ)

    ភ្នំពេញ៖​ ក្ដៅៗមានរឿងបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងករណីមក​ពិនិត្យ​ជំងឺ​តែបែរជា​បង្ខិតបង្ខំ​ឲ្យ​វះកាត់​ បេី​មិន​វះកាត់​អាច​ត្រូវ​ស្លាប់​ ហេតុការណ៍​នេះកេីតឡេីងនៅក្នុងមន្ទីរពេទ្យ វិចតូរៀ​ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​ នាយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ​២០១៩នេះ។

    មុនដំបូងថាមកតែពិនិត្យជម្ងឺទេ ព្រោះតែចុកឈឺខ្លាំងពេក ស្រាប់តែមកដល់ ពេទ្យខាងលើ បានបង្ខំឲ្យកូនស្រីគាត់ វះកាត់ ទោះជាថាគ្មានលុយក៏ដោយ បន្ទាប់មកពេទ្យបានវះកាត់រួច ចេញវិក្ក័យថ្លៃវះ សុទ្ធតែអក្សរចិន ២០០០ដុល្លារ តែអ្នកជម្ងឺ មានតែ ៦០០ដុល្លារ។

    ទើបខាងមន្ទីរបានចាក់សោរ មិនឲ្យក្រុមគ្រួសារ និងអ្នកជម្ងឺចេញ ដោយសារពួកគាត់គ្មានលុយគ្រប់ថ្លៃវះកាត់ ២០០០ដុល្លារ ។

    ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

    ប្រភព៖ thmeyload

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ