• អង់គ្លេសព្យាករណ៍ថា៖ ដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចលេខ ១ លើ​លោកគឺប្រទេសចិន ខណៈលេខ២វិញគឺឥណ្ឌា

    (ឡុងដ៍)៖ ក្រុមហ៊ុនសេវាកម្ម​ហិរញ្ញវត្ថុអង់គ្លេស Standard Chartered បានព្យាករណ៍ថា នៅឆ្នាំ២០៣០ សហរដ្ឋអាមេរិក​នឹងធ្លាក់មក​នៅលេខ រៀងទី ៣ នៃប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើ​ពិភពលោក ខណៈចិននឹង​ឡើងទៅឈរ​នៅលេខទី ១ តាមពីក្រោយ​ដោយ​ឥណ្ឌាដែលឡើង​មក​ឈរនៅលេខ ៣។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។

    បន្ថែមពីលើនេះ ក្រុមហ៊ុន Standard Chartered បានវាយតម្លៃ​ទៀតថា ឥណ្ឌូណេស៊ីនឹងក្លាយជា​ប្រទេសមានសេដ្ឋកិច្ច​ធំជាងគេលំដាប់ទី ៤ នៅលើ​ពិភពលោក។ ប៉ុន្តែគួរឱ្យកត់សម្គាល់​គឺមហាយក្សសេដ្ឋកិច្ច​ជប៉ុន ដែលបច្ចុប្បន្នកំពុង​ឈរនៅលេខរៀងទី ៣ នឹងធ្លាក់ទៅដល់ទី ៩ ឯណោះ ហើយអាល្លឺម៉ង់​ជាប់លេខ ១០។

    គួរបញ្ជាក់ថា ក្រៅតែពី​ក្រុមហ៊ុន Standard Chartered ស្ថានីយ​ទូរទស្សន៍ Fox Business ក៏បានព្យាករណ៍ផងដែរថា ចិននឹងឡើងទៅឈរ​លេខរៀងទី ១ ឥណ្ឌាលេខ ២ និងសហរដ្ឋអាមេរិ​កធ្លាក់មកនៅលេខ ៣ ក្នុងនាមជាមហា​អំណាចសេដ្ឋកិច្ច​ធំជាងគេបំផុត នៅលើ​ពិភពលោក​នៅឆ្នាំ២០៣០។

    ការវាយតម្លៃ និងព្យាករណ៍​គឺយោងទៅលើ​កំណើនសេដ្ឋកិច្ច ​ប្រជាជន និង​​ការបង្កើតគោល​នយោបាយ​សេដ្ឋកិច្ច​នៃប្រទេសនានាទាំង​នោះ ដើម្បីអភិវឌ្ឍន៍​​សេដ្ឋកិច្ច​រៀងៗខ្លួន ហើយបើពួកគេ​អាចធ្វើបាន នោះ​ទំហំសេដ្ឋកិច្ចប្រទេសនោះ​ក៏នឹងហក់​ឡើង​ផងដែរ។ ខាងក្រោម​នេះជាលេខរៀង នៃបណ្តាប្រទេសមហាយក្សសេដ្ឋកិច្ចទាំង ១០ នៅឆ្នាំ២០៣០ ដែលក្រុមហ៊ុន​អង់គ្លេសខាងលើនេះ​បានព្យាករណ៍៖

    ១៖ ចិន
    ២​៖ ឥណ្ឌា
    ៣៖ សហរដ្ឋអាមេរិក
    ៤៖ ឥណ្ឌូណេស៊ី
    ៥៖ តួកគី
    ៦៖ ប្រេស៊ីល
    ៧៖ អេហ្ស៊ីប
    ៨៖ រុស្ស៊ី
    ៩៖ ជប៉ុន
    ១០៖ អាល្លឺម៉ង់

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ