សុខភាព៖ ផ្លែឈើ ៥​ប្រភេទ ដែល​មិន​ត្រូវ​ទទួល​ទាន​នៅពេល​យប់

ផ្លែឈើ​ល្អ​សម្រាប់​សុខភាព តែ​ចំពោះ​ផ្លែឈើ​មួយ​ចំនួន ប្រសិន​ទទួលទាន​នៅពេល​យប់ នឹង​បង្ក​ផលវិបាក​ចំពោះ​សុខភាព​ទៅវិញ ។​

​ផ្លែទៀប​

​ទៀប​សម្បូរ​វីតាមីន C មាន​តួនាទី​សំខាន់​ក្នុង​ការបង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខឲ្យ​រាងកាយ ។ ផ្លែទៀប​តែ​១​ផ្លៃ ក៏​ផ្គត់ផ្គង់​ដល់​ទៅ ១/៥ បរិមាណ​វីតាមីន C ដែល​សរីរាង្គ​ត្រូវការ ។​

​ប៉ុន្តែ​ទៀប​ផ្ទុក​បរិមាណ​ស្ករ​ខ្ពស់​គួរសម ហេតុនេះ ប្រសិន​ទទួលទាន​ពេលយប់​នឹង​ធ្វើ​ឲ្យ​កើនជា​តិ​ស្ករ​ក្នុង​ឈាម ។​

ម្នា​ស់​

​ម្នាស់​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះទម្ងន់​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​មិន​គួរ​ទទួល​វា​នៅ​ពេលយប់ ដោយសារ​វា​មាន​ផ្ទុក​បរិមាណ​ស្ករ​ខ្ពស់ និង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​មិន​អាច​គ្រប់គ្រង​បាន ។ ពិសេស​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម នឹង​ធ្វើឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ។​

​ផ្លែ​ប៊ឺរ​

​ផ្លែ​ប៊ឺរ មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​ក្នុង​ការប្រឆាំង​រលាក ការពារ​ភ្នែក ល្អ​សម្រាប់​សរសៃឈាម​បេះដូង ទប់ស្កាត់​មហារីក ប្រឆាំង​ភាព​ចាស់​… ។​

​ប៉ុន្តែ បរិមាណ​ជាតិ​ខ្លាញ់​ដ៏​ខ្ពស់​ក្នុង​ផ្លែ​ប៊ឺរ ប្រសិន​ទទួលទាន​ច្រើន​នៅពេល​យប់​នឹង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ មិនតែប៉ុណ្ណោះ នៅ​ធ្វើឲ្យ​កើន​លី​ពីដ​ក្នុង​ឈាម ។​

ទុរេន

​ទុរេន ត្រូវបាន​ចាត់ទុកជា “​ស្តេច​” របស់​ផ្លែឈើ សម្បូរ​ទៅ​ដោយ​សារជាតិ​ជីវជាតិ ល្អ​សម្រាប់​ឆ្អឹង បេះដូង សាច់ដុំ អាចជួយ​ព្យាបាល​ទល់លាមក បង្ការ​ជំងឺ​ខ្វះ​ឈាម​… ប៉ុន្តែ ២/៣ របស់​សាច់​ទុរេន សុទ្ធតែ​ជា​ស្ករ និង​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ជាង ៣​ដង ប្រៀប​នឹង​ផ្លែឈើ​ដទៃ ។ ដូច្នេះ មិន​ត្រូវ​ទទួល​ទាន​វា​នៅពេល​យប់ ពិសេស​ចំពោះ​អ្នក​ចង់​សម្រក​ទំងន់ និង​អ្នកជំងឺ​ទឹកនោម​ផ្អែម ។​

មង្ឃុត

​ប្រសិទ្ធភាព​របស់​មង្ឃុត គឺ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ ការពារ​សរសៃឈាម​បេះដូង ប្រឆាំង​ទឹកនោមផ្អែម ប្រឆាំង​រលាក ជួយ​បញ្ជុះ​ទម្ងន់ ទប់ស្កាត់​មហារីក​… ប៉ុន្តែ​ទទួលទាន​មង្ឈុត នៅពេល​យប់​ងាយ​នឹង​នាំ​ដល់​ការពុល អាលែកហ្ស៊ី​… ។

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ