• ឡើងសាហាវ! លោក ឌូតឺតេ ​តិះដៀលក្រុមអាចារ្យគ្រឹស្តសាសនានៅហ្វីលីពីន ថាសុទ្ធតែជា «កូនស្រីសំផឹង និង​ស្រឡាញ់​ភេទ​​ដូច​​គ្នា»

    (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រើពាក្យសម្តីអសុរសតិះដៀល​លើ​​ក្រុមអាចារ្យគ្រឹស្តសានានៅក្នុងប្រទេសលោកថា សុទ្ធតែជាកូនស្រីសំផឹង និងមនុស្សស្រឡាញ់ភេទដូចគ្នា។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។

    ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់​សាលារៀនមួយកន្លែង នៅភាគខាងជើង​រដ្ឋធានីម៉ានីល លោក ឌូតឺតេ បាននិយាយថា​​ មានតែរូបលោកម្នាក់ប៉ុណ្ណោះ ដែលអាចហៅក្រុមអាចារ្យគ្រឹស្តសាសនាថា ជាកូនស្រីសំផឹងបាន ហើយវាជាការពិតជាក់​ស្តែង។ លោកប្រធានាធិបតីហ្វីលីពីនបានបន្តទៀតថា ភាគច្រើននៃបុគ្គលទាំង​នេះគឺសុទ្ធតែជាមនុស្សស្រឡាញ់ភេទ​ដូច​គ្នា ដូច្នេះពួកគេគួរតែឈប់ធ្វើពុតទៀត ហើយបោះបង់វិន័យសាសនាចោលទៅ ដើម្បីឲ្យអាចមានមិត្តប្រុសបាន។

    លោក ឌូតឺតេ មិនបានបញ្ជាក់ហេតុផលច្បាស់ថា តើហេតុបានជាលោកធ្វើការតិះដៀលលើ​ក្រុមអាចារ្យ​គ្រឹស្តសាសនា​​​នៅ​ថ្ងៃព្រហស្បតិ៍នេះឡើយ ប៉ុន្តែលោកក៏ធ្លាប់បានធ្វើយ៉ាងដូច្នេះពីមុនមកផងដែរ ដោយកាលនោះ សមាគម​ព្រះវិហារ​គ្រឹស្ត​សាសនា​​​នៅហ្វីលីពីន បានរិះគន់លើយុទ្ធការបង្រ្កាបគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់លោក។

    គួរជម្រាបថា ព្រះវិហារគ្រឹស្តសាសនារ៉ូមាំងកាតូលិក កំពុងប្រឈមមុខនឹងរឿងអាស្រូវបៀតបៀនផ្លូវភេទ (ជាពិសេសលើ​ក្មេងប្រុសៗ) នៅ​តាម​តំបន់​ខុសៗគ្នាជុំវិញពិភពលោក ក៏ប៉ុន្តែនៅហ្វីលីពីនហាក់ដូចមិនមាន​ករណី​ធំ​ដុំ​ណា​មួយបាន​ផ្ទុះ​ឡើង​​​នោះ​​ឡើយ។ សម្រាប់ប្រជាជនជាង១០០លាននាក់នៃប្រទេសហ្វីលីពីន ក្នុងនោះ៨០ភាគរយ គឺជាអ្នកកាន់សាសនា​គ្រឹស្ត​និកាយ​រ៉ូមាំងកាតូលិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ