• ស្វែងយល់ពី គោរមងារ ឧកញ៉ា កាលសម័យជំនាន់ដើម និងបច្ចុប្បន្ន !!

    គោរមងារ ឧកញ៉ា គឺជាគោរមងារសម្រាប់មន្ត្រីរាជការដែលមានឋានន្តរស័ក្តិខ្ពង់ខ្ពស់ក្នុងក្រុងកម្ពុជាធិបតីកាលពីជាន់ដើម។ បើប្រៀបធៀបទៅនឹងសម័យបច្ចុប្បន្នគឺស្មើនឹងងារជា ឯកឧត្តម ។

    គោរមងារជា ឧកញ៉ា បានទៅលើ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឫ ឧត្តមមន្ត្រី ដែលកាន់ការក្រសួងនានា ឫ ចៅហ្វាយខេត្ត ឫ ដល់ជនណាដែលមានស្នាដៃជូនជាតិជាដើម ។

    គោរមងារ នាយករដ្ឋមន្ត្រី កាលពីជាន់ដើមគឺមានងារជា ឧកញ៉ាចៅហ្វាទឡ្ហៈ ជួនឡើងជា សម្តេចចៅហ្វាទឡ្ហៈ ។ ឯគោរមងារជាមន្ត្រីដែលកាន់មុខការក្រសួងនានាមាន :

    – ឧកញ៉ាចៅហ្វាវាំង ( រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង )

    – ឧកញ៉ាក្រឡាហោម ( រដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពជើងទឹក )

    – ឧកញ៉ាចក្រី ( រដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពជើងគោក )

    – ឧកញ៉ាយមរាជ ( រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ) និង ក្រៅពីនេះក៏មានឧកញ៉ាជាច្រើនទៀតផងដែរ។

    បច្ចុប្បន្នគោរមងារឧកញ៉ាលែងប្រើជាគោរមងារសម្រាប់មន្ត្រីរាជការអ្នកមុខអ្នកការ សាលាកុង្សីយ៍ ក្រសួងរាជការទៀតហើយ តែជំនួសមកវិញនូវគោរមងារ សម្តេច និង ឯកឧត្តម លោកជំទាវ វិញ។

    តែនៅក្នុងវាំងគេនៅឃើញមានគោរមងារឧកញ៉ាគឺ ឧកញ៉ាភក្តីព្រះស្តេច ដែលជាអាចារ្យនិងជាអ្នកទទួលបន្ទុកធម្មការនិងសាសនាព្រះបរមរាជវាំងជាដើម។ គោរមងារ ឧកញ៉ា បច្ចុប្បន្នបានទៅលើសប្បុរសជនដែលបានធ្វើអំណោយជាថវិកាឫសម្ភារៈដល់រដ្ឋដែលមានតម្លៃចាប់ពី ៥០០,០០០ដុល្លារ ឡើងទៅនឹងត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជក្រឹត្យផ្តល់គោរមងារជា ឧកញ៉ា ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ