• ឡៅ ចន្ទ្រា បកស្រាយ​​​រឿង​​អាក់ខានប្រកួត​​នៅ Thai Fight ប៉ះខ្លាចាស់ សែនឆ័យ

    (ភ្នំពេញ)៖ នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកតាមដានកីឡាប្រដាល់ មានការបង្ហោះជាហូរហែពាក់ព័ន្ធនឹងការល្បីថា កីឡាករកម្ពុជា ឡៅ ចន្ទ្រា ទៅប្រកួតក្នុងកម្មវិធី Thai Fight ទល់នឹងខ្លាចាស់ សែនឆ័យ ប៉ុន្តែមានបញ្ហាខ្លះត្រូវអាក់ខានទៅវិញ។

    ការលើកឡើងនៅលើបណ្តាញសង្គមមួយនេះ គឺជាការដាក់បន្ទុកទៅលើអ្នកលេងគុនខ្មែរ ឡៅ ចន្ទ្រា ដែលមិនមានភាពក្លាហានទៅប្រកួតនៅក្រៅប្រទេស ជាពិសេសក្នុងកម្មវិធី Thai Fight នេះតែម្តង។

    យ៉ាងណាមិញ តាមរយៈការ Live នៅលើហ្វេសប៊ុក ចន្ទ្រា បានបកស្រាយថា ក្នុងនាមជាអ្នកប្រដាល់ម្នាក់ខ្លួនមិនខ្លាចក្នុងការប្រកួតទេ ប៉ុន្តែសម្រាប់ការប្រកួតនៅក្រៅប្រទេស លុះត្រាណាមានការអនុញ្ញាតពីថ្នាក់លើរបស់ខ្លួន ទើបខ្លួនអាចចេញបាន ដោយមិនហ៊ានចេញទៅវាយនៅខាងក្រៅតាមចិត្តឯងនោះទេ។

    អ្នកលេងគុនខ្មែរដែលមានរហស្សនាម «អាសង្ហាគុនខ្មែរ» បានបញ្ជាក់ថា បើបានជួបប្រកួតជាមួយ សែនឆ័យ មែនក៏ជាកិត្តិយសមួយសម្រាប់ខ្លួនដែលអាចប្រកួតជាមួយជើងខ្លាំងលំដាប់ប្រទេសថៃ ខណៈ ចន្ទ្រា ថាមិនស្រួលទេក្នុងការយកឈ្នះកីឡាកររូបនេះ ដោយសុំម្យ៉ាងបើការប្រកួតចាញ់ កុំជេរបានហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ