• CNN៖ កាណាដា ចាប់បានរលកវិទ្យុសញ្ញា​​​​ចម្លែក​ជាលើកទី ២ ដែលជះមក​ពីភពកាឡាក់ស៊ី​ផ្សេង!

    ប្រព័ន្ធ​តេឡេស្កូប​កាណាដា ចាប់បានរលក​សញ្ញាចម្លែក​ទីពីរ ដែលជះមក​ពីកាឡាក់ស៊ី​ផ្សេង! នៅទីឋានសែន​ឆ្ងាយពី​កាឡាក់ស៊ី Milky May អ្វីម៉្យាងកំពុងបង្ក​ឲ្យមានសន្ទុះផ្ទួនៗនៃរលកវិទ្យុ​សញ្ញា​ខ្លីៗ​ សាយភាយក្នុង​​​​លំហអវកាស ខណៈមក​ទល់ពេលនេះ​ អ្នកវិទ្យាសាស្រ្ត​បានប្រទះឃើញ​រលក​​វិទ្យុ​ដ៏អាថ៌​កំបាំង​នេះ​ជា​លើក​ទីពីរហើយ។ នេះបើ​តាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ​ CNN នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។

    សន្ទុះរលកវិទ្យុ​សញ្ញាទាំងនេះ មានវត្តមានត្រឹមតែមួយ​ប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយវាក៏មិន​សូវជាកម្រ​ប៉ុន្មានដែរ តែអ្វី​ដែល​​ពិសេស​គឺសន្ទុះរលកវិទ្យុ​សញ្ញា​ខាងលើ គឺជារលកវិទ្យុ​សញ្ញាទីពីរ ដែលត្រូវគេរក​ឃើញថា បានបញ្ចេញថាមពល​ផ្ទួនៗ​គ្នា​​។ សម្រាប់មូលហេតុថា តើហេតុអ្វី​បាន​ជាពួកវាកើត​ឡើង ហើយមានប្រភព​ចេញមកពីណាឲ្យ​ច្បាស់នោះ នៅតែបន្ត​​ជា​​អាថ៌កំបាំង ដែលតែងតែ​​ធ្វើឲ្យ​មនុស្សមួយចំនួន​ជឿជាក់ថា ក្រុមអេលៀន​វ័យឆ្លាតគឺជាអ្នកបង្កើត​សន្ទុះរលកវិទ្យុសញ្ញា​​​​ទាំង​នេះ។

    សន្ទុះរលកវិទ្យុសញ្ញា​ដែលបញ្ចេញថាមពល​ជាប់ៗគ្នា ត្រូវបានគេប្រទះឃើញ​ជាលើកទីមួយ នៅឆ្នាំ២០១៥ តាមរយៈ​​ប្រព័ន្ធតេឡេស្កូប​អាមេរិក Arecibo និងមាន​ឈ្មោះថា FRB 121102។ ចំណែកសន្ទុះ​រលកវិទ្យុសញ្ញាថ្មី​នេះវិញ មានឈ្មោះ FRB 180804.J0422+73 ដោយត្រូវគេប្រទះ​ឃើញបញ្ចេញថាមពល ០៦ដងផ្ទួនៗគ្នា ចេញមកពី​ទីតាំងតែមួយ ដែល​ស្ថិត​នៅ​​ចម្ងាយ ១.៥ពាន់លានឆ្នាំ​ពន្លឺពីយើង។ FRB 180804.J0422+73 ត្រូវបាន​ប្រទះឃើញ ក្នុងអំឡុងដំណើរ​ការ​សាក​ល្បង​​នៃ​ប្រព័ន្ធ​តេឡេស្កូប​កាណាដា ហៅ​កាត់ថា CHIME៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ