• បុរសចិនម្នាក់ ទទួលប្រាក់សងជំងឺចិត្តជាងកន្លះលានដុល្លារ ក្រោយជាប់គុក ២៥ ឆ្នាំក្នុងករណីឃាតកម្ម ដែលគាត់មិនបានប្រព្រឹត្តិ

    ចិន៖ យោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ត្រូវបានតុលាការសម្រេចកាត់ក្តីឲ្យមានសេរីភាពឡើងវិញ ហើយក៏បានផ្តល់សំណងជំងឺចិត្តបន្ទាប់ពីរូបលោកបានជាប់ពន្ធនាគារអស់រយៈពេល ២៥ឆ្នាំ ដោយសារករណីឃាតកម្មមួយដែលគាត់មិនបានប្រព្រឹត្តិ។

    ប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា បុរសឈ្មោះ Liu Zhonglin មានអាយុ៥០ឆ្នាំ រស់នៅខេត្ត Jilin ប្រទេសចិន។ គាត់ត្រូវបានអាជ្ញាធរប្រទេសចិនចាប់ខ្លួននិងបញ្ជូនទៅពន្ធនាគារតាំងពីឆ្នាំ១៩៩០ ពីបទមនុស្សឃាតលើស្រ្តីម្នាក់ដែលរស់នៅភូមិជាមួយគាត់។

    គួររម្លឹកថាស្ត្រីម្នាក់បានបាត់ខ្លួនអស់រយៈពេល ១ឆ្នាំពេញមុនពេលអាជ្ញាធររកឃើញសាកសពនៅក្បែរដងទន្លេដែលមានទីតាំងក្នុងភូមិកើតហេតុ។ ក្រោយមកអាជ្ញាធរចិនបានសង្ស័យលើលោក Liu ថាជាឃាតករ។ គ្រានោះលោក Liu ត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិតតែត្រូវព្យួរសិន។ ក្នុងអំឡុងពេលជាប់ពន្ធនាគារ លោក Liu នៅតែរក្សាភាពគ្មានកំហុសរបស់គាត់។ ក្រោយពីការស៊ើបអង្កេតលើរឿងរ៉ាវនេះម្តងទៀត តុលាការចិនបានរកឃើញថាលោក Liu ពិតជាស្អាតស្អំនិងមិនមែនជាជនដៃដល់ដែលបានសម្លាប់ស្ត្រីរងគ្រោះនោះទេ។

    នៅព្រឹកថ្ងៃច័ន្ទសប្តាហ៍នេះ តុលាការចិនបានប្រកាសផ្តល់ប្រាក់សំណង ៤,៦លានយ័ន (៦៧១,០០០ដុល្លារ) ដល់លោក Liu ដែលក្នុងនោះ ២,៦២លានយ័នសម្រាប់សំណងរំលោភបំពានសិទ្ធិសេរីភាពបុគ្គល និង១,៩៨លានយ័ន សម្រាប់សំណងផ្លូវចិត្តអំឡុងពេលជាប់ពន្ធនាគារ៕

    ប្រភព៖ khmerload

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ