• តៃវ៉ាន់ ប្រកាសពីសមយុទ្ធយោធាទ្រង់ទ្រាយធំថ្មីមួយ ដើម្បីទប់ទល់ជាមួយមហាយក្សចិន សម្រាប់ឆ្នាំ ២០១៩ នេះ

    (តៃប៉ិ)៖ យោធាតៃវ៉ាន់ នៅថ្ងៃពុធនេះ បានប្រកាសពីការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំថ្មីមួយសម្រាប់ឆ្នាំ២០១៩នេះ ដើម្បីពង្រឹងសមត្ថភាព ការពារជាតិ និងស្វែងយល់ពីវិធីសាស្ត្រទប់ទល់ជាមួយចិន ដែលទើបតែព្រមានប្រើកម្លាំងយោធាវាយយកកោះតៃវ៉ាន់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

    យោងតាមយោធាតៃវ៉ាន់ សមយុទ្ធយោធានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងពង្រឹង និងសិក្សាក៏ដូចជាបង្កើតយុទ្ធសាស្ត្រ ការពារជាតិថ្មីៗ សំដៅប្រឆាំងនឹងការលុកលុយ ឬឈ្លានពានណាមួយពីសំណាក់មហាយក្សចិន។​ ប៉ុន្តែព្រមពេលជាមួយគ្នា យោធាតៃវ៉ាន់ មិនទាន់បញ្ជាក់អ្វីលម្អិតបន្ថែមពីសមយុទ្ធយោធានេះនៅឡើយទេ។

    គួរបញ្ជាក់ថា ចិនបានចាត់ទុកថាកោះតៃវ៉ាន់គឺជាខេត្តរបស់ខ្លួន និងក៏បានព្រមានជាច្រើនឆ្នាំមកហើយដែរថានឹងប្រើប្រាស់កម្លាំងយោធា​វាយយកកោះតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ