• តោះ! មកស្គាល់ បទចម្រៀងកូរ៉េ K-Pop ដែលមានអ្នកគាំទ្រ យកមករាំតាមច្រើនបំផុត ប្រចាំឆ្នាំ ២០១៨

    សហគមន៏វីដេអូចម្រៀង K-Pop បានប្រកាសពីបទចម្រៀងជាច្រើនដែលពេញនិយមបំផុតនៅឆ្នាំ ២០១៨។ តើមានចម្រៀងកូរ៉េណាខ្លះក្នុងឆ្នាំ ២០១៨នេះដែលធ្វើអោយអ្នកគាំទ្រ K-Pop រាំតាមច្រើនបំផុត?

    យើងនឹងលើកយកបទចម្រៀង ៣បទដែលទទួលមានពិន្ទុលើគេមកបង្ហាញ ក្នុងនោះដែរបទដែលឈរនៅលំដាប់ទីមួយនិងមានអ្នកគាំទ្រមកធ្វើ Cover រាំតាមគឺបទ “DDU-DU DDU-DU” របស់ក្រុមចម្រៀងស្រី BLACKPINK។ ជាមួយនឹងបទភ្លេងនិងក្បាច់រាំដ៏ពេញនិយមបទនេះបានធ្វើអោយអ្នកគាំទ្រទាំងនៅអឺរ៉ុប អាមេរិក និងអាស៊ីគ្នារាំតាមបទនេះជាច្រើន។ នៅពេលដែលបទមួយនេះចេញជាលើកដំបូងបានឈរនៅកំពូលតារាងលើ iTunes នៅ ៤០ប្រទេស។

    ដោយបទដែលឈរនៅលំដាប់ទី ២គឺបទ “Idol” របស់ក្រុមចម្រៀងបុរស BTS។ វាមិនត្រឹមតែមានគេយកមករាំតាមច្រើននោះទេ ថែមទាំងយកបទនេះមកធ្វើជាល្បែងរាំលេង (Idol Challenge) សូម្បីតែសមាជិកក្រុម BTS ផ្ទាល់ក៏បានលេងល្បែងរាំលេងនេះដែរ។

    ចំណែកបទ “BAAM” របស់ក្រុមចម្រៀងស្រី Momoland ស្ថិតនៅលំដាប់ទី ៣។ ក្រុមចម្រៀងនេះត្រូវបានគេស្គាល់ថាមានបទចម្រៀងដែលមានលក្ខណះទាក់ទាញ និងមានក្បាច់រាំងាយស្រួលរាំតាម។ បទខាងលើនេះមានអ្នកស្រលាញ់គាំទ្រជាច្រើនពិសេសនៅអាស៊ី ហើយមានអ្នកគាំទ្រនៅហ្វីលីភីនច្រើនជាងគេដែលរាំតាមបទនេះ។

    នៅមាន ៧បទទៀតដែលស្ថិតនៅតារាងទាំង ១០បទដែលមានគេរាំតាមច្រើនបំផុតនៅឆ្នាំ ២០១៨នេះមានដូចជា ៖ បទ “Shoot Out” របស់ MONSTA X, បទ “BBoom BBoom” របស់ Momoland, បទ “Dance The Night Away” របស់ TWICE, បទ “Solo” របស់ Jennie, បទ “What is Love” របស់ TWICE, បទ “Fake Love” របស់ BTS, និងបទ “Power Up” របស់ Red Velvets៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ koreaboo

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ