• មហាសេដ្ឋីលេខ ១ លើពិភពលោក​ លោក Jeff Bezos សម្រេចចិត្តលែងលះភរិយា ក្រោយរៀបការនិងរស់នៅជាមួយគ្នាអស់ ២៥ឆ្នាំ

    (អាមេរិក)៖ លោក Jeff Bezos និងភរិយារបស់លោក អ្នកស្រី MacKenzie បានលែងលះគ្នាហើយ ក្រោយពីបានរៀបការជាមួយគ្នា បានរយៈពេល២៥ឆ្នាំ, នេះបើតាមការប្រកាសពីលោក Jeff Bezos ​នាយកប្រតិបត្តិការក្រុមហ៊ុន Amazon និងជាម្ចាស់សារព័ត៌មាន Washington Post ផងដែរ។

    យោងតាមសារព័ត៌មាន Fox News Network ចេញផ្សាយនាយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា លោក Jeff Bezos ​ដែលមានជាងគេបំផុត នៅលើពិភពលោកនេះ បច្ចុប្បន្ន កំពុងមានទ្រព្យសម្បត្តិ គិតជាទឹកប្រាក់១៣៧ពាន់លានដុល្លារអាមេរិក ហើយលោកបានធ្វើការប្រកាស ពីការលែងលះរបស់លោក នៅថ្ងៃពុធនេះ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Twitter។

    ជីវិតរៀបការរយៈពេល២៥ឆ្នាំកន្លងទៅនេះ ពួកគេមានកូនចំនួន៤នាក់ ក្នុងនោះមានកូនប្រុស៣នាក់ និងកូនស្រីម្នាក់។

    យ៉ាងណាក៏ដោយ មិនទាន់មានការប្រាប់ឲ្យដឹងនោះទេថា ការលែងលះគ្នារបស់គូរស្នេហ៍មហាសេដ្ឋីលំដាប់ពិភពលោកនេះ កើតឡើងដោយសារមូលហេតុអ្វី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ