• ទីផ្សារ «ទូរស័ព្ទទំនើប» ទាំង​អស់នៅចិន កំពុងដាំ​ក្បាល​ចុះ​ខ្លាំង​បំផុត​ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​ ៥ ឆ្នាំ​ចុង​ក្រោយ

    កន្លង​ទៅ​ក្រុមហ៊ុន Apple បាន​បង្ហាញ​តួ​លេខ​ខាតបង់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​នា​ត្រីមាស​ចុង​ក្រោយ ដោយ​មូលហេតុ​ចម្បង​ត្រូវ​បាន​លោក Tim Cook ចង្អុល​ថា​មក​ពី​កត្តា​ធ្លាក់​ចុះ​ការ​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ យ៉ាងណាមិញ​តាម​ស្ថិតិ​ច្បាស់ការ​ចេញ​ពី​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា​មិន​ត្រឹម​តែ ក្រុមហ៊ុន Apple មួយ​នោះ​ទេ ទៀត​សោត​សូម្បី​តែ Samsung និង​ទីផ្សារ​លក់​ទាំង​មូល​ក៏​រង​ផល​ប៉ះពាល់​ខ្លាំង​ដូច​គ្នា។

    ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មាន​វិទ្យា​របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា​ឆ្នាំ ២០១៨ ទីផ្សារ​លក់​ស្មាតហ្វូន​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ ១៥,៥ ភាគរយ​ ស្មើ​នឹង​តួ​លេខ​ជាក់ស្តែង ៣៩០ លាន​គ្រឿង ដោយ​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​បំផុត​នា​ខែ​ធ្នូ​មាន​ដល់​ទៅ ១៧ ភាគរយ។

    យ៉ាងណាមិញ​តាម​ការ​ព្យាករណ៍​របស់​ក្រុម​ការងារ Canalys បាន​ប៉ាន់​ប្រមាណ​ថា​នា​ឆ្នាំ​បន្ទាប់ ២០១៩ តួ​លេខ​នេះ​ក៏​នឹង​បន្ត​ធ្លាក់​ចុះ​ដល់ ៤០០ លាន​គ្រឿង ពោល​ជា​កំណត់ត្រា​បរាជ័យ​ដំបូង​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​រយៈ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ។ ដោយ​នេះ​ជា​ការ​ចុះ​អន់ថយ​បី​ឆ្នាំ​ជាប់​គ្នា​តាំង​ពី​ឆ្នាំ ២០១៧ ដែល​មាន​ត្រឹម ៤ ភាគរយ។

    ក្រៅ​ពី​កត្តា​សេដ្ឋកិច្ច​ដែល​កំពុង​រង​ភាព​តានតឹង​ក្នុង​ប្រទេស​ចិន ទៀត​សោត​ក្រុមហ៊ុន​ក៏​មើល​ឃើញ​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្លាស់ប្តូរ​ឡើង​សេរ៊ី​ស្មាតហ្វូន​ថ្មី​នៃ​សំណាក់​អតិថិជន ដោយ​សារ​កត្តា​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​យក្ស​ដូច​ជា Apple និង Samsung មាន​សភាព​យឺត មិន​ដូច​ការ​រំពឹង​ទុក​ពី​អ្នក​ប្រើប្រាស់។

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ