• ខាតដើមហើយ!! ចោរម្នាក់ស៊យធំ ប្លន់អ្នកណាមិនទៅប្លន់ មកប្លន់ប៉ះចំកីឡាការនី ប្រដាល់ក្នុងទ្រុង MMA

    អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថា អ្នកប្រដាល់សេរ៊ីម្នាក់ច្បាស់ជាចេះនូវជំនាញក្នុងការកាពារខ្លួនយ៉ាងស្ទាត់ជំនាញហើយ។

    យោងតាមប្រភពសារព័ត៍មាន NST ចោរប្លន់ម្នាក់នៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីលបានព្យាយាមលួចទូរស័ព្ទដៃរបស់ក្មេងស្រីម្នាក់ ប៉ុន្តែបែរជាជួបរឿងមិនស្មានដល់ព្រោះរូបគាត់ប្លន់ខុសមនុស្សហើយ។ ព្រោះតែក្មេងស្រីម្នាក់នោះគឺជាអ្នកប្រដាល់សេរ៊ីក្នុងទ្រុង ដែលអ្នកស្គាល់នាងបានដាក់រហ័សនាមថា “នារីឆ្អឹងដែក” គ្រាន់តែលឺរហ័សនាមរបស់នាងក្នុងវិស័យប្រដាល់ក៏អ្នកទាំងអស់គ្នាដឹងថាចោរនោះស៊យធំដែរ។

    រឿងហេតុខាងលើកើតឡើងនៅថ្ងៃសៅរ៍ទី ៥ខែមករានេះនៅពេលដែលនាងឈរនៅខាងក្រៅផ្ទះរបស់នាងចាំ Uber(Taxi) មកទទួលនាង ជាពេលដែលឧក្រិដ្ឋកម្មកើតឡើង។ ចោរប្លន់បានប្រាប់នាងថាគាត់មានកាំភ្លើង តែទោះជាយ៉ាងណាក៏ដោយនាងជឿថាវាយឺតពេលសម្រាប់ចោរនោះទៅហើយព្រោះតែនាងប្រុងប្រៀបខ្លួនបានមុនទៅហើយ។

    នារីម្នាក់នោះមានឈ្មោះថា Polyana Viana អាយុ ២៧ឆ្នាំជាអ្នកប្រកួតប្រដាល់ទម្ងន់ស្រាល UFC នាងបានដាល់ចោរនោះពីរដៃចូលមុខ ទាត់ផង រឹតករផង រហូតទាល់តែគាត់អស់កំលាំងពីខ្លួនស្ទើរតែសន្លប់លេងដឹងអី ទើបនាងហ៊ានប្រលែងគាត់អោយអង្គុយស្ងៀមមួយកន្លែងរួចក៏ខលទូរស័ព្ទទៅប៉ូលីស។

    បន្ទាប់មកទើបនាងដឹងថាកាំភ្លើងនោះគ្រាន់តែជាកាំភ្លើងក្រដាសតែប៉ុណ្ណោះ។ ក្រោយមកនាងបានថតរូបចោរនោះបង្ហោះនៅលើបណ្ដាញសង្គមក្រោមពីនាងវាយគាត់យ៉ាងដំណំ គាត់មើលទៅមានសភាពដុនដាបខ្លាំងណាស់មើលទៅហាក់ដូចជាថប់ដង្ហើម និងមានឈាមនៅលើអាវនិងលើដៃរបស់គាត់ទៀតផង។

    នាងបានប្រាប់ដែរថា ទោះនាងបានប្រលែងអោយគាត់អង្គុយនៅមួយកន្លែងមែន តែនាងនៅតែក្លេដៃគាត់មួយចំហៀងរហូតទាល់តែប៉ូលីសមកដល់។ ក្រោយពីបានបញ្ជូនចោរដល់ដៃប៉ូលីសហើយ នាងបានប្រាប់ថាដៃរបស់នាងឈឺចាប់បន្តិចបន្តួចតែមិនមានរបួសអីធ្ងន់ធ្ងរនោះទេ៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ