• តៃកុងឡានខ្មែរ ដឹកចៅហ្វាយជនជាតិចិន ដល់កន្លែងស្ងាត់ ដាល់មួយដៃកណ្តាលមុខ រួចយកលុយ១០ម៉ឺនដុល្លា ទៅបាត់ដោយសុវត្ថិភាព

    ភ្នំពេញ ៖ យោងតាមគេហទំពរ័របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:១៥នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ តាមផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    មុនពេលកើតហេតុ គេឃើញឃើញបុរស២នាក់ ជិះរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 2AW-1763 ។ លុះដល់ចំណុចផ្លូវស្ងាត់ ដោយមានផ្លូវជង្ហុកផងនោះ អ្នកបើករថយន្តដឹកចៅហ្វាយ ទាញចង្កូតធ្វើឲ្យរថយន្តហៀបនឹងធ្លាក់ខ្លួន បណ្តាលឲ្យចៅហ្វាយរបស់ខ្លួនបាត់ស្មារតីមួយភ្លែត ។

    ភ្លាមនោះអ្នកបើកបរថយន្ត ក៏ឆ្លៀតឱកាសទាញយកកាបូបលុយ របស់ចៅហ្វាយជាជនជាតិចិន និងដាល់មួយដៃទៀត បណ្តាលឲ្យសន្លប់បាត់ស្មារតី រួចស្ពាយយកកាបូប លុយគេចខ្លួនបាត់ស្រមោល ។

    លុះជនរងគ្រោះភ្ញាក់ដឹងខ្លួនវិញ បានព្យាយាមរកសមត្ថកិច្ចឲ្យជួយ ក្រោយមកក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល​សង្កាត់ឃ្មួញ ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរហូតចាប់កូនចៅរបស់ខ្លួន យកលុយប្រគល់ឲ្យរូបគាត់វិញ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ