• សមណាស់! ជនបាតសង្គម ដែលប្រមាថលើអង្គព្រះមហាក្សត្រ ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារ កំណត់០៣ឆ្នាំ

    (ភ្នំពេញ)៖​ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសឈ្មោះ អៀង ជលសារ ដាក់ពន្ធនាគារចំនួន០៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៥លានរៀល ពាក់ព័ន្ធនឹងការជេរប្រមាថ​ អង្គព្រះមហា​ក្សត្រ​ កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។

    សូមរំលឹកថា សមត្ថកិច្ចនគរ​បាល​ នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ​ កាលពីរសៀលថ្ងៃទី១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ បានឃាត់បុរស​ម្នាក់​ បន្ទាប់ពីគេបានប្រើ​ Account facebook​ ឈ្មោះអៀង ជលសារ ហើយជេរប្រមាថ​ព្រះមហា​ក្សត្រ​ កាលពីថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង៩.១៦នាទីយប់ ។

    លោកឧត្តមសេនីយ៍ទោ បែន​ រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ បានឱ្យដឹងថា​ បន្ទាប់ពី​ធ្វើស្រាវជ្រាវលើបណ្តាញសង្គម ដោយសហ​ការជាមួយ​ បណ្តាក្រុងដែលសង្ស័យជាអាសយដ្ឋានបច្ចុប្បន្នរបស់ជនម្ចាស់គណនេយ្យខាងលើដូចជា៖ ខេត្តស្វាយរៀង រាជធានីភ្នំពេញ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការឃាត់ខ្លួនឈ្មោះ អៀង ជុលសា ប្រុស ឆ្នាំ១៩៩២​ នៅវេលាម៉ោង១៦៖៤០នាទី​ ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ព្រមទាំងបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បីសាកសួរនឹងកសាងសំណុំរឿងទៅតុលាការ តាមនីតិវិធី​តែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ