• រលាយអស់ហើយ បើនៅតែយ៉ាងនេះ! សូមសមត្ថកិច្ចព្យាយាមចាប់ពួកមហាចង្រៃទាំងនេះផង

    ប្រាសាទបាកាន(ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ) មានទីតាំងស្ថិតនៅភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងមានចម្ងាយ១០៥គីឡូម៉ែត្រ ពីក្រុងអង្គរ និងចំងាយប្រមាណ ២៩០​​​​គីឡូម៉ែត្រ​​​​​​​​​​ពី​រាជធានី​ភ្នំពេញ។ ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១២ ដែលស្ថិតក្នុងរចនាបថអង្គរវត្ត។

    ចំណែកប្រាសាទរណបជុំវិញ កសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយទេ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។

    យោងតាមគណនីហ្វេសប៊ុក ពូឈីវ បានរៀបរាប់ថា « ទឹកភ្នែកខ្ញុំស្រក់ដក់លើប្រាសាទ ចម្លាក់ល្អស្អាតអប្សរាថ្លាថ្លៃ មិនដឹងអ្នកណាមហាចង្រៃ ស្នាមដាប់ថ្មីៗនិយាយមិនចេញ។ »

    ប្រភព៖ piphub

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ