• អស់ទៀតហើយអ្នកអត់លិឍ! ហាងម៉ាស្សាកោសជប់ លាក់បង្កប់សេវាផ្លូវភេទ មួយកន្លែងត្រូវបានបិទ ហើយអ្នកចូលចិត្តសេវាផ្លូវភេទ លែងបានចូល

    ភ្នំពេញ៖ មន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនដឹកនាំដោយលោកឯមសុខជឿនអនុប្រធាន និងសហការជាមួយនគរបាលមូលដ្ឋានចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងបង្កបសេវ៉ាកម្មផ្លូវភេទឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់។

    ប្រតិបត្តិការខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៨ខែមករាឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាក្សាយីហោ បាតដៃសំរួលសរសៃបែបបុរាណខ្មែរ តាមបណ្តោយផ្លូវលេខ១៣៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ ម្ចាស់ទីតាំងមានឈ្មោះសុខ រតនា ភេទប្រុសអាយុ២៧ឆ្នាំ និងប្រពន្ធ ដួង ស្រីពៅ ភេទស្រីអាយុ២៦ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុខាងលើ។

    សមត្ថកិច្ចបានឲ្យដឹងថាឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៥នាក់និងភ្ញៀវ១នាក់។ ទី១.មានឈ្មោះសុខដាលីន ភេទស្រីអាយុ១៩ឆ្នាំជនជាតិខ្មែរ។ ទី២៖មានឈ្មោះសុខជាវជីង ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរ។ ទី៣.មានឈ្មោះសឹមសឹមស្រីណា អាយុ១៩ឆ្នាំជនជាតិខ្មរ។ ទី៤៖ មាន ឈ្មោះឃុនស្រីអូនភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរ។ ទី៥៖ មានឈ្មោះឌួងវ៉ាន់ឡៃភេទស្រីអាយុ៣១ឆ្នាំជនជាតិខ្មែរ និងម្នាក់ទៀតជាភ្ញៀវមិនត្រូវស្គាល់អត្តសញ្ញាណ។

    ក្រោយឃាត់ខ្លួននារីជាជនរងគ្រោះត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្សធ្វេីការអប់រំដោយឡែកជនសង្ស័យពីរនាក់ប្ដីប្រពន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាបន្ត។ ចំពោះទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វាបណ្ណោះអាសន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ