• ខំចំណាយជាង ៥៧០០០ដុល្លារ ដើម្បីរៀបការជាមួយនារីខ្មែរអានិកជន ចុងក្រោយនាងចាយលុយអស់ ចង់រត់ចោល

    ភ្នំពេញ៖ បុរសម្នាក់កេីតទុក្ខមិនសុខជាមួយប្រពន្ធជាអនីតិជនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលីម្នាក់បន្ទាប់ពីបានរៀបការជាមួយគ្នារួចរាល់ចំណាយប្រាក់បង់បណ្ដាការមុនអស់៥៧០០០ដុល្លាបែកជាខាងស្រីបម្រុងរត់ចោលប្ដីវិលត្រលប់ទៅប្រទេសអូស្ត្រាលីវិញតែដោយសារប្ដីដឹងទាន់ឈ្លោះប្រកែកគ្នាក្នុងសណ្ឋាគារផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ត្រង់ចំណុចខាងមុខ សណ្ឋាគារ តារាអ៊ែរផត ដែលជាប់និងផ្សារទំនើប រតនៈផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

    បុរសជាប្តីមានឈ្មោះ សេង ឧត្តម អាយុ២៧ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯនារីជាប្រពន្ធមានឈ្មោះ វិជ្ជនា សេងថា អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី ស្នាក់នៅប្រទេសអូស្ត្រាលី។

    បេីតាមសម្តីពីបុរសជាប្តីបានរៀបរាប់ប្រាប់អោយឲ្យដឹងថា គាត់និងប្រពន្ធរបស់គាត់គឺបានស្គាល់គ្នានិងបានស្រលាញ់គ្នាជាងបីខែមកហេីយ ខណៈពេលដែលនារីជាប្រពន្ធមកលេងនៅស្រុកខ្មែរ និងដោយមានឪពុកម្តាយទាំងសងខាងដឹងឮផងដែរ។ លុះរហូតដល់ខែវិច្ឆិកាឆ្នាំ២០១៨ គាត់និងនារីជាប្រពន្ធក៏បានព្រមព្រៀងភ្ជាប់ពាក្យជាមួយគ្នា ដោយក្នុងតម្លៃបណ្ដាការចំនួន៥៧០០០ដុល្លារ និងបានព្រមព្រៀងដាក់លុយបណ្ដាការទាំងនោះចូលទៅក្នុងកុងដែលមានឈ្មោះទាំងពីរនាក់ដេីម្បីទុករកស៉ីពេលដែលរៀបការរួច និងចុះអេត្រាស៊ីវិលត្រឹមត្រូវតាមផ្លូវច្បាប់ផងដែល។

    ហេីយរហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នារីជាប្រពន្ធក៏បានវិលត្រលប់មកពីប្រទេសអូស្ត្រាលីមកស្រុកខ្មែរ វិញដេីម្បីត្រៀមខ្លួនចូលរោងការនាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ហេីយពេលមកដល់ គាត់ក៏បានទៅទទួលនារីជាប្រពន្ធពីអាសយានដ្ឋានភ្នំពេញអន្តរជាតិពោធិ៍ចិនតុង ដេីម្បីមកស្នាក់នៅផ្ទះរបស់គាត់ប៉ុន្តែប្រពន្ធរបស់គាត់មិនព្រមទៅស្នាក់ផ្ទះរបស់គាត់នោះទេ ដោយថាចាំរៀបការជាមួយគ្នារួចទេីបនាងព្រមទៅស្នាក់នៅជាមួយគ្រួសារខាងប្រុស ហេីយក៏បានរៀបចំទៅជួលសណ្ឋាគារ តារាអ៊ែរផតខាងលេី ឲ្យនារីជាប្រពន្ធស្នាក់នៅបណ្តោះអាសន្ន ដោយក្រុមគ្រួសាររបស់គាត់គឺជាអ្នកចេញថ្លៃស្នាក់នៅហូបចុកទាំងអស់។

    ប្រភពដដែលបន្តថាតាំងតែពីថ្ងៃនោះមកនារីជាប្រពន្ធរបស់គាត់ ហាក់ដូចជាមិនសប្បាយចិត្តនិងប្រងើយកន្តើយមិនសូវរវល់មួយនិងគាត់សោះហេីយរហូតដល់ថ្ងៃទី៣ ខែមករា កន្លងទៅថ្មីៗនេះគាត់និងនារីជាប្រពន្ធក៏ចូលរោងការជាមួយគ្នា ដោយមានបងប្អូនញាតិមិត្តចូលរួមយ៉ាងច្រើនកុះករ។

    បន្ទាប់ពីពិធីមង្គលការបានបញ្ចប់រួចរាល់ហេីយ ជានារីជាប្រពន្ធខាងលេីនៅតែមិនព្រមទៅស្នាក់នៅផ្ទះជាមួយនិងគាត់ដែលជាប្តីទៀតទោះបីជាក្រុមគ្រួសាររបស់គាត់និយាយលួងលោមនាងយ៉ាងណាក៏ដោយ ដោយនាងសុំពេលស្នាក់នៅសណ្ឋាគារម្នាក់ឯងបីថ្ងៃសិនព្រោះមិនសូវស្រួលខ្លួន ហេីយគាត់និងក្រុមគ្រួសារក៏ព្រមតាមនាងបន្តទៀតលុះអស់រយះបីថ្ងៃកន្លងផុតទៅ នារីជាប្រពន្ធរបស់នៅតែមិនព្រមទៅស្នាក់នៅជាមួយនិងគាត់ទៀត ដោយរកលេសថាចាំថ្ងៃនេះ ចាំថ្ងៃនោះរហូត ហេីយថែមទាំងលួចយកលុយបណ្ដាការចំនួន៥៧០០០ដុល្លារខាងលេីទៅចាយវាយអស់ថែមទៀតហេីយពេលដែលគាត់សួរនាំ នាងថាលុយទាំងនោះគឺម្តាយនាងបានដកយកទៅចាត់ចែងសងគេអស់ហេីយ។

    ប្រភពដដែលបន្តទៀតលុះដល់ថ្ងៃកេីតហេតុខាងលេី គាត់ក៏ដឹងដំណឹងថានារីជាប្រពន្ធរបស់គាត់បម្រុងចាកចេញពីស្រុកខ្មែរវិលត្រលប់ទៅប្រទេសអូស្ត្រាលីវិញនៅម៉ោង៥ព្រឹក ថ្ងៃទី០៩នេះដោយស្ងាត់មិនអោយគាត់ដឹង ទេីបគាត់ក៏ទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់កាកាបទី១ដេីម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយ រហូតដល់វេលាកេីតហេតុគាត់ក៏បានទៅសណ្ឋាគារដែលប្រពន្ធរបស់គាត់ស្នាក់នៅខាងលេី ស្រាប់ឃេីញនារីជាប្រពន្ធកំពុងរៀបចំវ៉ាលីបំរុងចេញទៅទាំងយប់មិនឲ្យគាត់ដឹង ទេីបបង្កជាការឈ្លោះប្រកែកគ្នាផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍។
    ក្រោយពេលកើតហេតុភាគីទាំងពីរបាននាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ដេីម្បីឲ្យសមត្ថកិច្ចជួយធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ