• ចង់គាំង!! បុរសម្នាក់ ចុចស្កុបលើវីដេអូ អោយជាងកាត់សក់មើលម៉ូតសក់ក្នុងវីដេអូ លទ្ធផលគឺពិតជាដូចខ្លាំងណាស់

    នៅពេលដែលអ្នកទាំងអស់គ្នាទៅកាត់សក់ម្ដងៗ ជាងកាត់សក់ប្រាកដជាសួរអ្នកថាតើចង់បានម៉ូតយ៉ាងម៉េច ឫក៏ចង់លេខម៉ូតយ៉ាងម៉េចខ្លះហើយ។ បុរសម្នាក់នេះរស់នៅទីក្រុងប៉េកាំងជួបរឿងមិននឹកស្មានដល់មួយ គាត់បានឃើញម៉ូតសក់ដែលគាត់ស្រលាញ់ ហើយចង់អោយជាងកាត់សក់របស់គាត់តាមម៉ូតនោះ តែលទ្ធផលមិនដូចអ្វីដែលគាត់រំពឹកទុកនោះទេ។

    យោងតាមគេហទំព័រ Weibo បានអោយដឹងថារឿងរបស់គាត់កំពុងពេញនិយមលើបណ្ដាញសង្គម ដើមឡើយពេលដែលគាត់អង្គុយលេងទូរស័ព្ទរបស់គាត់ស្រាប់តែបានឃើញម៉ូតសក់បុរសម្នាក់នៅក្នុងវីដេអូនោះជាម៉ូតដែលគាត់ចូលចិត្ត។ គាត់បានចុចស្កុបនៅលើវិដេអូនោះហើយបង្ហាញរូបភាពអោយជាងកាត់សក់មើល ជាងបានមើលវាហើយបានសួរគាត់ថា តើគាត់ចង់បានរាងត្រីកោណនៅក្នុងរូបភាពដែរឫទេ?

    នៅពេលនោះបុរសនោះពិតជាមិនបានយល់ពីអ្វីដែលជាងនិយាយនោះទេ ដូច្នេះគាត់ក៏អោយជាងកាត់ ហើយគាត់ងក់ក្បាលដេកមួយភ្លែត ជាងកាត់សក់ក៏កាត់តាមរូបនោះ។ នៅពេលដែលជាងបានកាត់រួចហើយ ពិតជាធ្វើអោយបុរសនោះភ្ញាក់ផ្អើលមែនទែនព្រោះត្រីកោណដែលជាងបាននិយាយគឺ រូបប៊ូតុងស្កុបមិនមែនម៉ូតសក់រាងត្រីកោណទេ ហើយជាងបានកាត់សក់រូបត្រីកោណនោះទាំងសងខាងក្បាលរបស់គាត់។

    សំណាងល្អហើយបុរសម្នាក់នោះហាក់ដូចជាសប្បាយចិត្តនឹងម៉ូតសក់នោះ ហើយបានថតរូបលេងនៅហាងនោះ។ គេហទំព័រ Weibo បានយករឿងនេះទៅចុះផ្សាយ ហើយមានអ្នកចែករំលែករហូតដល់ទៅជាង ២២០០០ដង៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ