• កូនខ្មែរខ្លះនិយាយថា ទៅលេងអង្គរវត្តគឺមើលតែថ្ម.. តែបើគាត់យល់ពីភាពអស្ចារ្យទាំង៨ចំនុចនេះ គាត់ច្បាស់ជា…

    ប្រាសាទអង្គរវត្តជាប្រាសាទដ៏ល្បីល្បាញមួយដោយក្បូរក្បាច់រចនា និងជាប្រាសាទដែលមានវ័យដ៏ចំណាស់មួយស្ថិតនៅក្នុងខេត្តសៀមរាបនោះ ហើយក៏ជាដួងព្រលឹងនៃព្រះរាជាណាចក្រកម្ពុជាទាំងមូលដែរ ដែលត្រូវបានកសាងឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ហើយបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈកាលរាប់សតវត្សមកហើយ ។ ចំពោះប្រាសាទដ៏ពិសេសនេះ មានលក្ខណៈមួយចំនួនដែលអ្នកមិនធ្លាប់ដឹង។

    ខាងក្រោមនេះជាលក្ខណៈពិសេសទាំង៨ចំណុច នៃប្រាសាទអច្ឆរិយនេះ៖

    ១.ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដោយថ្មភក់ចំនួន៥លានតោន ប្រជាជនកម្ពុជាភាគច្រើនមានមាឌតូច ប៉ុន្តែស្អាតសមរម្យបែបធម្មជាតិ ។ ក្នុងថ្មមួយដុំៗមានទម្ងន់ជិត១៥០០គីឡូក្រាម ត្រូវគេដឹកជញ្ជូនក្នុងចម្ងាយជាង៤០គីឡូម៉ែត្រពីប្រភពថ្ម មកកាន់ទីតាំងប្រាសាទ ដូច្នេះហើយមនុស្សជំនាន់ដើមមានគំនិតច្នៃប្រឌិតខ្ពស់ ដោយបណ្ដែតថ្មទាំងនោះតាមខ្សែទឹកទន្លេ ទើបអាចយកមកដល់កន្លែងសង់ប្រាសាទបាន ។

    ២. ប្រាសាទព្រះខ័នធ្លាប់មានមាស៦០តោន តម្លៃបច្ចុប្បន្នស្មើនឹង ៣.៣ពាន់លានដុល្លារអាមេរិក។ ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គ ហើយមានមាស ប្រាក់ ត្បូង និងគុជ ១១២.៣០០គ្រាប់ ព្រមទាំងស្នែងសត្វស្រោបមាសផងដែរ ។

    ៣. ក្រុមហ៊ុន Paramount Pictures ចំណាយអស់១ម៉ឺនដុល្លារដើម្បីសុំសិទ្ធថតកុននៅ ទីនេះ កាលពីឆ្នាំ២០០០ ក្រុមហ៊ុនខ្សែភាពយន្តលំដាប់ថ្នាក់អន្តរជាតិមួយនេះ បានយកតំបន់ស្ថាបត្យកម្មប្រាសាទអង្គរធ្វើជាកន្លែងថតរឿង Lara Croft: Tomb Raider សម្ដែងដោយអ្នកនាង Angelina Jolie ហើយវាបានផ្ដល់ជាចំណូលដល់អ្នកស្រុករស់នៅជុំវិញនោះរាប់ម៉ឺនដុល្លារ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Angelina Jolie នៅបានទទួលចិញ្ចឹមក្មេងកំព្រាម្នាក់ទៀតផង ។

    ៤. ប្រាសាទ Angkor Wat គឺជាសំណង់ស្ថាបត្យកម្មសាសនាធំជាងគេបំផុតក្នុងលោក គ្រាន់តែប្រាសាទអង្គរវត្តមួយមានទំហំធំជាងបុរី Vatican City ដល់ទៅ៤ដង ហើយបើគិតទីក្រុងអង្គរទាំងមូលវិញ គេប្រើថ្មសាងសង់អស់ច្រើនជាង ថ្មសរុបសម្រាប់សង់ប្រាសាទពីរ៉ាមីតទាំងអស់នៅអេហ្ស៊ីបទៀត ។

    ៥. ចំណាយពេលអស់៣៥ឆ្នាំ កម្លាំងមនុស្ស៣០ម៉ឺននាក់ និងដំរី៦ពាន់ក្បាលដើម្បីសាងសង់ប្រាសាទអង្គរវត្តដើម្បីកសាងមហាអច្ឆរិយប្រាសាទនេះ បុព្វបុរសខ្មែរចំណាយអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាក់អស់ជាច្រើន ហើយក្នុងនោះរយៈពេលនៃការសាងសង់ក៏ត្រូវចំណាយពេលយូរដែរ ។

    ៦. ក្រុងអង្គរនៅសម័យចក្រភពខ្មែរ គ្របដណ្ដប់ផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ (ចុងស.វទី១២) ចក្រភពខ្មែររុងរឿងបំផុតគឺនៅសម័យអង្គរ ដែលកាលនោះដែនដីកម្ពុជាលាតសន្ធឹងដ៏ធំល្វឹងល្វើយ ចាប់ពីភាគខាងជើងម៉ាឡេស៊ី ដល់ភាគខាងត្បូងប្រទេសចិន ហើយក្រុងអង្គរតែមួយមានផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ ដែលទំហំនេះត្រូវធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម London របស់អង់គ្លេស ចំណាយអស់ដល់ទៅ៧០០ឆ្នាំទើបពង្រីកបានផ្ទៃដីប៉ុននេះ ។

    ៧. បុរាណវិទូរកឃើញអាថ៌កំបាំងជាច្រើននៅក្រោមប្រាសាទអង្គរវត្ត នៅឆ្នាំ២០១២ បុរាណវិទូមួយក្រុមបានប្រើបច្ចេកវិទ្យាឡាស៊ែរ LiDAR បាញ់ពីលើអាកាសសំដៅមកលើបរិវេណប្រាសាទអង្គរវត្ត រកឃើញសំណង់ក្រោមដីជាច្រើនដ៏អាថ៌កំបាំង ដែលគេអាចសន្មតបានថា ប្រាសាទអង្គរវត្តមានអាថ៌កំបាំងច្រើនជាង អ្វីដែលពិភពលោកអាចនឹកស្មានដល់ ។

    ៨. មានចម្លាក់រូបឌីណូស័រនៅលើប្រាសាទតាព្រហ្ម អាថ៌កំបាំងមួយទៀតនៃស្ថាបត្យកម្មក្រុងអង្គរនេះគឺ រូបឌីណូស័រដែលបុព្វបុរសខ្មែរឆ្លាក់នៅលើប្រាសាទតាព្រហ្ម ប៉ុន្តែមកទល់ពេលនេះ គេនៅមិនទាន់រកចម្លើយឃើញនៅឡើយទេថា ហេតុអ្វីបានជាអាចមានចម្លាក់បែបនេះកើតឡើង ព្រោះថាបើប្រៀបធៀបតាមរយៈពេល ប្រាសាទតាព្រហ្មត្រូវបានសង់ក្រោយសត្វឌីណូស័រដាច់ពូជជាយូរយារណាស់មកហើយ ។

    ប្រភពអត្ថបទ៖ sadlife

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ