• ជួយ​ស៊ែ​ផង​ រកគ្រួសារគាត់ផង! មានអ្នកណាស្គាល់ប្អូនស្រីម្នាក់នេះទេ គាត់ហាក់ត្រូវ​ថ្នាំ​សណ្តំ ​រវើរវាយ មិនស្គាល់អ្នកណាទេ

    រាជធានី​ភ្នំពេញ ​៖ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃវែង បាន​ឲ្យ​ដឹងថា ក្មេងស្រី​ជំទង់​ម្នាក់ ត្រូវ​អ្នកភូមិ​ទួលសំបូរ ប្រទះឃើញ​ដេក​នៅក្នុង​ផ្សារ​មួយ​យប់ លុះ​ព្រឹក​ឡើង​ទើប​អាជីវករ​លក់​សាច់ជ្រូក ក្នុង​ផ្សារ​សំបួរ រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន​បានដឹង​។​

    ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា ក្មេងស្រី​ជំទង់​ខាងលើនេះ មិនមែនជា​កូនចៅ របស់​អ្នកភូមិ​ទួល​សំបួរ​ទេ ពោលគឺ​ក្មេងស្រី​រូបនេះ មិនដឹង​ជា​វង្វេង​មកពី​កន្លែង​ណា​ឡើយ​។​

    ​សមត្ថកិច្ច​នគរបាល ឱ្យដឹង​បន្តថា កាលពី​រសៀល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ គេ​បាន​ប្រទះឃើញ​ក្មេងស្រី​ម្នាក់ ដែលមាន​សប្បុរ​ស្រអែម ពាក់អាវ​យី​តដៃ​ខ្លី​ពណ៌​ក្រហម និង​ស្លៀក​ខោខ្លី​ពណ៌​ទឹកប៊ិច បាន​ដើរមក​ម្តុំ​ផ្សារ​ទួល​សំបួរ ស្ថិតក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ។​

    ​ប្រភព​បន្តថា គេ​ឃើញ​ក្មេងស្រី​ខាងលើនេះ បាន​អង្គុយលេង​ដោយមាន​សភាព ដូចជា​ត្រូវ​ថ្នាំ​សណ្តំ​ខ្សត់ខ្សោយ​កម្លាំង រហូតដល់​យប់​ក៏បាន​ប្រាស់​ខ្លួន​ដេក នៅលើ​គ្រែ​លក់​សាច់ជ្រូក​ពេញ​មួយ​យប់​តែ​ម្នាក់​។ ប៉ុន្តែ​ជា​សំណាងល្អ ដែល​គ្មាន​ជន​ឆ្លៀតឱកាស​ធ្វើបាប​រូបនាង។​

    ​សមត្ថកិច្ច​បន្តថា លុះ​ព្រឹក​ឡើង​ទើប​ម្ចាស់​តូប​លក់​សាច់ជ្រូក បាន​ដាស់​ក្មេងស្រី​រូបនោះ​ឲ្យ​ភ្ញាក់ ដើម្បី​សួររក​មូលហេតុ ប៉ុន្តែ​នាង​មិន​ឆ្លើយតប និង​មាន​សកម្មភាព​រវើរវាយ ដូច​ត្រូវ​ថ្នាំ​សណ្តំ ទើប​លោក​ចៅសង្កាត់រង និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង បញ្ជូន​ទៅកាន់​ម​ណ្ឌ​សុខភាព​ព្រៃវែង ដើម្បី​ឲ្យ​ក្រុ​ុ​ម​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​។​

    ​បច្ចុប្បន្ន​ក្មេងស្រី​ជំទង់​លើ​នេះ​កំពុងតែ​សំរាក​ព្យាបាល នៅ​មណ្ឌល​សុខភាព សង្កាត់​ព្រៃវែង​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​នេះ កំពុង​ស្រាវជ្រាវ​រក​អាណាព្យាបាល ឲ្យ​មក​ទទួលយក​កូនស្រី របស់​រូបនេះ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

    ​ផ្តើម​ពី​បញ្ហា​នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង បានប្រកាស​ដល់​ក្រុមគ្រួសារ​នីមួយៗ ដែល​បាត់​សមាជិកគ្រួសារ ដូច​មាន​ភិនភាគ​ខាងលើ សូម​មក​ទទួលយក​ក្មេងស្រី មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​សង្កាត់​ព្រៃវែង ឲ្យ​បាន​ឆាប់​ផង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ