• ជួនគ្នាណាស់កឺកឺ! ចិនដូចគ្នា តែមានគ្នា២នាក់ និងស្រវឹងធ្លាក់ភ្នែកដូចគ្នា ស្រាប់តែព្រលះទ្រូងផ្លូវ ក្នុងយប់តែមួយដូចគ្នាទៀត

    ករណីគ្រោះថ្នាក់ទី១៖ បុរសជនជាតិចិនពីរនាក់ស្រវឹងស្រាបើករថយន្តលុចសុីសមួយគ្រឿង បោះពួយលឿនជ្រុលទៅបុកក្បលនាពុះចែកទ្រូងផ្លូវបណ្តាលក្បាលនាគ រងកាខូចខាតតិចតួច រថយន្តបង្កខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០ទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៩ខែមករាឆ្នាំ២០១៩ស្ថិតចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនពីរនាក់ស្រវឹងស្រាបើករថយន្តលុចសុីសRX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2P-0432ធ្វើដំណើរទិសដៅពីកើតទៅលិចបោះពួយក្នុងល្បឿនលឿនដូចហោះលិះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលក្បាលនាគរងការខូចខាតតិចតួចចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខទៅមុខលេងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

    ចំពោះករណីគ្រោះថ្នាក់ទី២៖ ជនជាតិចិនពីរនាក់ស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់២កង់រថយន្តរងការខូចខាតទៅមុខលែងរួចតែសំណាងល្អមិនមានអ្នករងរបួស។

    ហេតុការណ៍កើតឡើងកាលវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី៨ខែកមរាឆ្នាំ២០១៩ស្ថិតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីចំនុចមុខព្រលានយន្តហោះអន្តជាតិពោធិ៍ជិនតុងក្នុងសង្កាត់កាកាប២ខណ្ឌពោធិសែនជ័យ។

    យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនជាតិចិនពីរនាក់បើករថយន្តទំនើបមួយគ្រឿងម៉ាកALPHARD Gពណ័សពាក់ស្លាកលេខភ្នំពេញ.2AX
    2081 ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលបាក់២កង់រថយន្តខូចខាតផ្នែកខាងមុខទៅលែងរួចភ្លាមៗនោះដែរជនជាតិចិនទាំងពីរនាក់បានបើកទ្វារគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ