• គួរឲ្យសោកស្តាយ! ភ្នំមួយរលាយជិតអស់ហើយ តែអាជ្ញាធរខេត្តកោះកុង ឆ្លើយថាអត់ដឹង ចាំឲ្យកូនចៅចុះទៅមើល(មានវីដេអូ)

    ខេត្តកោះកុង៖ ភាពក្តៅគគុ​​​​​​នៃការបំផ្លិចបំផ្លាញភ្នំជីវពល​​​​​​​​​​​ចំការខ្នុរ ដែលមា​​​​​​​​​​​​​​​​​​​​​នទីតាំងស្ថិតក្នុងភូមិ​​​​​​​​​​​​​​​បឹងឃុនឆា​​​​​​​​​​​​​​​​​​​​​​​​​ង សង្កាត់ស្មាច់មា​​​​​​​​​​​នជ័យ ក្រុងខេម​​​​​​​​​​​​​​​រភូមិន្ទ និងភ្នំមួយ​​​​​​​​​​​​ចំនួនទៀត ដែល​​​​​​​​​​​ជាសម្បត្តិសារធា​​​​​​​​​​រណះ​​​​​​​​​​​​​​​​របស់រដ្ឋ ពីសំ​​​​​​​​​​​​​​​​​​​​​​ណាក់ក្រុមឈ្មួញគឺបានធ្វើឡើងឥតឈ​​​​​​​​​ប់ឈរនោះ​​​​​​​​​​​​​ទេ បើទោះបីជា​​​​​​​​​​មានកា​​​​​​​​​​​​​​​​​​​​​​​​​​រលើកឡើងពីម្ចាស់ក្រុមហ៊ុនទាំ​​​​​​​​​ងនោះ​​​​​​​​​​​​​​​​​ថា ការជីកកកាយរបស់ពួកគេមិន​​​​​​​​​​​​​​មានច្បាប់យ៉ា​​​​​​​​​​​​​​ងណាក្តី ឃើញថាមកទល់​​​​​​​​​និងពេលនេះ​​​​​​​​​​​​​​​​​​​​​​​សកម្មភាពបំផ្លិចបំផ្លាញ​​​​​​​​​​​​​​​​​​​​​​សម្បត្តិរដ្ឋខាងលើនៅតែបន្តយ៉ាងអាណា​​​​​​​​​​​​ធិបតេយ្យដោ​​​​​​​​​​​​យគ្មានអាជ្ញាធរមា​​​​​​​​​​​​​​​​​​នសមត្ថកិច្ចណា​​​​​​​​​​​ម្នាក់ហ៊ា​​​​​​​​​​​​នបង្អាក់នោះ​​​​​ឡើយ ។

    រឿងរ៉ាវមួយ​នេះត្រូវបានផ្ទុះ​​​​​​​​​មតិរិះគ​​​​​​​​​​​ន់យ៉ាងខ្លាំងពីសំណា​​​​​​​​​​​​​ក់ក្រុមមន្ត្រីរាជកា​​​​​​​​​​​រក្នុងខេត្ត​​​​​​​​​​​​​​​​​​​​​​កោះកុង ដោយ​​​​​​​​​​​​​​​​​​​​​​ពួកគាត់បានចោទប្រកាន់ចំៗថា វាជាការឃុ​​​​​​​​​​​បឃិត​​​​​​​​​​​​ជាប្រព័ន្ធពី​​​​​​​​​​​​​​​​​​សំណាក់អាជ្ញាធរ​​​​​​​​មានស​​​​​​​​​​​​មត្ថកិច្ចនិងជំនាញ​​​​​​​​​​​ពាក់ព័ន្ធយ៉ាងច្បាស់ក្រឡែតក្នុងការបើ​កដៃអោយមានការ​​​​​​​​​​​​​បំផ្លិចបំផ្លាញសម្បត្តិសារធារ​​​​​​​​​​​​​ណះរបស់រដ្ឋ ក៏ដូចជាកា​​​​​​​​​​​​រធ្វើអោ​​​​​​​​​​​​​​​​​​​​​​​​​​​យបាត់បង់នូវចំណូល​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាក់ព័ន្ធរដ្ឋយ៉ាង​​​​​​​​​​ធ្ងន់ធ្ងរពីសំណាក់អ​​​​​​​​​​​​​​​​​​​​ស់លោកមន្រ្តីមួយចំនួនដែ​​​​​​​​​​​​​​​លតែងតែទុ​​​​​​​​​​កប្រយោជ​​​​​​​​​​​​​​​​​​​​​​​ន៍ផ្ទាល់ខ្លួនជាធំនោះ ។

    ប្រភពដដែល​បានបន្តថាសកម្មភាពជីក​​​​​​​​​​កកាយដីភ្នំដែល​​​​​​​​​​​ជាសម្បត្តិសារធារណះ​​​​​​​​​​​​​របស់រដ្ឋទាំង​​​​​​​​​​​​នេះគឺបាន​​​​​​​​​​​​​​​​​​​កើតឡើងជាយូរយាណាស់មកហើយ មិនមែន​​​​​​​​​ទើបតែកើ​​​​​​​​​​​​​​​តឡើងនាពេលថ្មីៗនោះ​​​​​​​​​​​​ទេ បើសិនជាអា​​​​​​​​​​​​​​​​​​​​​ជ្ញាធរមាន​​​​​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអ​​​​​​​​​​​​ស់ចង់ទប់ស្កាត់នោះ វា​​​​​​​​​​​ក៏មិនមែនជា​​​​​​​​​​​​​​​​រឿងពិបាក​​​​​​​​​​​​នោះដែរ តែដោយសារតែ​​​​ពួកគាត់ទទួលបានផលប្រយោជន៍ឯ​​​​​​​​​​​​​​​កជន យកមកធ្វើមាន​​​​​​​​​​​​បានតាមរ​​​​​​​​​​​​​​យះក្រុមឈ្មួញទាំង​​​​​​​​​​​​អស់នេះ ទើបបា​​​​​​​​​​​​​នជាពួក​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ធ្វើជាមើលមិនឃើញ នូវបញ្ហាមួយ​​​​​​​​​​នេះ ហើយតែង​​​​​​​​​​តែបានរាយ​​​​​​​​​​​​​​​ការណ៍ភូតកុ​​​​​​​​​​​​​ហកថ្នាក់លើរៀងៗខ្លួន ​ដើម្បីកេងយក​លាភ​​សក្ការះផ្ទាល់ខ្លួនរៀងៗខ្លួន ។

    ជុំវិញការចោ​​​​​​​​​​ទប្រកាន់ខាងលើ លោ​​​​​​​​​​​​​​​​​​​​​​​​​​​ក ឈេង សុវណ្ណដា អភិបាលក្រុង​​​​​​​​​​​​​​​​​​​​​ខេមរភូមិន្ទ បា​​​​​​​​​​​​នថ្លែងថា ​​​​​​​​​​​​​​​​​​​​​​​​ចំពោះខាងអាជ្ញាធរក្រុង គឺមិន​​​​​​​​​​​​​អនុញ្ញាតិ​​​​​​​​​​​​​អោយទេ ដោយ​​​​​​​​​​​សារដីភ្នំទាំង​​​​​​​​​​​​​​​នោះស្ថិតក្នុងអ​​​​​​​​​​​​​​នុក្រិត្យលេខ៨០ ​​​​​​​​​​ជាតំបន់អ​​​​​​​​​​​​​​​​​​ភិរក្សកា​​​​​​​​​​​​​​​​​​​​រពារសត្វព្រៃតាតៃ ដែលជាដែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នអភិរក្សរបស់​​​​​​​​​​​​​​​​មន្ទីរបរិស្ថាន លុះត្រាតែមា​​​​​​​​​​នការ​​​​​​​​​​​​​​​​​​​​​​​​​ចេញលិខិតជាផ្លូវការណា​​​​​​​​​​​​​មួយថា​​​​​​​​​​​​​​​​​​​​​​តំបន់ខាងលើត្រូវបាន​​​​​​​​​​​​កាត់ខ្វៀលរួចរា​​​​​​​​​​​ល់ទើបលោក​​​​​​​​​​​​​​​​​​​​អាចអនុញ្ញាតិអោយ​​​​​​​​​​​​​​​​​​បាន ហើយបើ​​​​​​​​​​​​​ខាងមន្ទីរណា​​​​​​​​​​​ដែលហ៊ាន​​​​​​​​​​​​​​​​​​​​​​​​​​​​អនុញ្ញាតិអោយ ខាងមន្ទីរនោះ​​​​​​​​​​​​​​​​​ជាអ្នកទទួល​​​​​​​​​​​ខុសត្រូវដោ​​​​​​​​​​​​​​យខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​ឯងចុះ ហើយរឿងរ៉ាវ​​​​​​​​​​​មួយនេះលោ​​​​​​​​​​​​​​​កបានប្រាប់អោ​​​​​​​​​​​​​យខាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ទីរបរិស្ថានចុះទៅ​​​​​​​​​​​​​​​​​​​ពិនិត្យរួច​​​​​​​​​​​​​​​​​​​​​​​ហើយ ។

    ចំណែកឯ លោក ម៉ន ​​​​​​​​​​​​​​​​​​​​​ផល្លា ប្រធានមន្ទីរបរិស្ថានខេ​​​​​​​​​​​​ត្តកោះកុងបាន​​​​​​​​​​ថ្លែងអោយ​​​​​​​​​​​​​​​​​​​ដឹងដែរថា លោកបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នអោយកូនចៅរបស់លោ​​​​​​​​​​​​​​កចុះទៅ​​​​​​​​​​​​​​​​​ពិនិត្យរួចហើយ ឥឡូវនេះ​​​​​​​​​​​​ខាងមន្ត្រីលោក​​​​​​​​​​កំពុងឆែកមើលថា​​​​​​​​​​ដីនេះវាជា​​​​​​​​​​​​​​​​​​​​​​​​​​​ដីកម្មសិទ្ធរបស់ពួកគាត់ ឬ ជាដែ​​​​​​​​​​​លស្ថិតក្នុងតំ​​​​​​​​​​​បន់ការ​​​​​​ពារ ។

    លោកបានអោយដឹងទៀតថា បើតាមការ​​​​​​​​​​​ឆែកមើល​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តោះអាសន្នឃើញថាដី​​​​​​​​​នេះជាដីដែល​​​​​​​​​​​​​​​​​​​​​បានអនុញ្ញាតិអោ​​​​​​​​​​​​​​​​​​​​​យប្រើប្រាស់ធ្វើជាកម្មសិទ្ធិឯក​​​​​​​ជនហើយខាងលោ​​​​​​​​​​​​​​​​​កក៏កំពុងសួរ​​​​​​​​​​​​​​​​​​​​​នាំរកប័ណ្ណអាជី​​​​​​​​​​​​​​​​​​​​​​​​​​​វកម្មដែរ បើសិន​​​​​​​​​​​​​ជាក្រុមហ៊ុន​​​​​​​​​​​ទាំងនោះមា​​​​​​​​​​​​នប័ណ្ណអាជី​​​​​​​​​​​​​​​​​​​​​​​​​​​វកម្មត្រឹមត្រូវ លោកនិងអោយ​​​​​​​​​​​​​​​​ខាងក្រុមហ៊ុន​​​​​​​​​​​​​ធ្វើកិច្ចសន្យាការពារ​​​​​​​​​​​​បរិស្ថានអោ​​​​​​​​​​​​​​​យបានត្រឹមត្រូវតា​​​​​​​​​​​​មនិតិ​​​​​​​​​​​​​​​​​​​​​​​​វិធី ។

    ដោយឡែក លោក ប៉ិច ស៊ីយ៉ុន​​​​​​​​​​​​​​​​​​​ ប្រធានមន្ទីរ រ៉ែ ​​​​​​​​​​​​​​​​​​​និង ថាមពល ខេត្តកោះ​​​​​​​​​​​​​​​កុងវិញ ភ្នាក់ងាយើ​​​​​​​​​​​​​ងនៅពុំទា​​​​​​​​​​​​​​​​​​​​​​​​ន់អាចទំនាក់ទំនងសុំកា​​​​​​​​​​​របំភ្លឺបាននៅ​​​​​​​​​​ទេ ដោយសារលោ​​​​​​​​​​កជាប់រវ​​​​ល់នៅភ្នំពេញ ។

    សូមបញ្ជាក់ថាកន្លង លោក ម៉េង ​សាល ធ្លាប់បា​​​​​​​​នឆ្លើយសារ​​​​​​​​​​​​​​​​​​ភាពប្រាប់ក្រុមអ្នកសារព័​​​​​​​​​​​ត៌មានថា លោ​​​​​​​​​​​​​កពិតជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលស្គាល់ថាការជីក​​​​​​​​​​​​​កាយដីភ្នំរបស់​​​​​​​​​​​​​​​​​​​​លោកពិតជាពុំ​​​​​​​​​​​​​​​​​​​​​​​​​​​​មានច្បាប់អនុញ្ញាតិមែន តែដោ​​​​​​​​​​​​​​​​​​​​យសារក្រុមហ៊ុនដ​​​​​​​​​​​​​​​​​​​​​​​ទៃទៀតក៏​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្មានច្បាប់ដូចគ្នាតែ​​​​​​​​​​​​​​គេអាច​​​​​​​​​​​​​​​ធ្វើបាន ហេតុនេះ​​​​​​​​​​ហើយលោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​កក៏ត្រូវតែធ្វើដែរ ​​​​​​​​​​​​​បើខាង​​​​​​​​​​​អាជ្ញាធរ ឬជំនាញច​​​​​​​​​​​​​​​​​​​​​​ង់បញ្ឍប់លុះត្រាណាតែ​​​​​​​​​​​​​​បញ្ឍប់ទាំង​​​​​​​​​​​អស់បើ​​​​​​​​​​​​​​​​មិនដូច្នោះទេ គឺរូប​​​​​​​​​​​លោកមិ​​​​​​​​​​​​​​​នសុខចិត្តនោះ​​​​​​​​​​​​​​​​​​​​​​​ទេ ។

    គួររំលឹកថាក្រុមហ៊ុនឈ្មួញដែលកំ​​​​​​​​​​​​ពុងតែរំលោ​​​​​​​​​​ភបំពា​​​​​​​​​​នក្នុងការជីកក​​​​​​​​​​​​កាយដីភ្នំដែលជា​​​​​​​​​​​​​​សម្បត្តិសារធារ​​​​​​​​​​​​​​​​​ណះរប​​​​​​​​​​​​​​​​​​​​​​​​​​ស់រដ្ឋមានចំនួន៤ក្រុមហ៊ុន គឺទី១ក្រុមហ៊ុន​​​​​​​​​​​​​​​លោក ជ្រៀល​​​​​​​​​​​​​​​​​​​​​​​ ទុំ ទី២ លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វ៉ុក ទី៣ លោក​​​​​​​​​​​​​​​​​​ រិទ្ធិ ធារ៉ា និ​​​​​​​​​​​​​ងទី៤ លោ​​​​​​​​​​​​​​​​​​​​​​​​​​​​​ក ម៉េង សាល ដោយក្រុមហ៊ុនទាំ​​​​​​​​​​​ង៤ខាង​​​​​​​​​​​​​​​​​លើ សុទ្ធតែពុំ​​​​​​​​​​​​​​​​​​​​​​​​​​មានច្បាប់ និងអា​​​​​​​​​​​​​​​​​​​​ជ្ញាប័ណ្ណដើម្បីបន្តអាជី​​​​​​​​​​​​​​​​​​​​​​​​​វកម្មរបស់ខ្លួននោះ​​​​​​​​​ទេ៕

    ប្រភព៖ ANN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ