• រដ្ឋផ្តល់ថវិកាជាង ៣លានដុល្លារ ដើម្បី​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ចម្រុះ​ទឹក​សម្អុយនៅក្រុងព្រះសីហនុ

    ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ស្អុយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ រាជ​រដ្ឋាភិបាល​បាន​សម្រេច​ទម្លាក់​កញ្ចប់​ថវិកា​ជាង៣លានដុល្លា​ ដើម្បី​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ចម្រុះ​ទឹក​សម្អុយ ​មុន​បង្ហូរ​ចូល​សមុទ្រ​ ដែល​គម្រោង​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​ក្រសួង​ដែន​ដី​។

    ជាង​នេះ​ទៀត​ ក្រសួង​រឹតបន្តឹងការ​គ្រប់គ្រង​សំណង់​ទាំងអស់​ ពោលគឺគ្រប់គម្រោង មុននឹងចាប់សាងសង់ត្រូវ​មាន​ប្រព័ន្ធ​ចម្រុះ​ទឹក​សម្អុយ​ ហើយ​ណែនាំឲ្យមន្រ្តីក្រោមឱវាទ មុននឹងអនុញ្ញាឲ្យក្រុមហ៊ុនធ្វើការសាងសង់ ត្រូវភ្ជាប់ជាមួយប្លង់គំរូប្រព័ន្ធលូ សំរាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ជាមុនសិន ទើបក្រសួងអនុញ្ញាចេញច្បាប់សាងសង់ ដើម្បីការពារកុំអោយទឹកកខ្វក់ ហូរចូលដោយផ្ទាល់ទៅក្នុងទន្លេ ស្ទឹង បឹងបួរនិងសមុទ្រនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ នឹងភ្ញៀវទេសចរដែលបានទៅងូតទឹកលេងកម្សាន្ត។ ​

    ឯឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែន ដី​នគរូបនីយ​កម្មនិងសំណង់​បានបញ្ជា​ដល់មន្ទីររៀបចំដែនដីរាជធានី​ ខេត្តទាំងអស់ ​ហាមដាច់ខាត​មិនត្រូវចុះហត្ថលេខា​ឲ្យក្រុមហ៊ុនសាងសង់សំណង់បូរី ​សណ្ឋាគារផ្ទះសំណាក់ ​ភោជនីយដ្ឋានឬតំបន់សំរាកលំហែកាយនៅតាម តំបន់ទេសចរណ៍ឡើយ​ ប្រសិនបើមិនបានភ្ជាប់ជាមួយប្លង់គំរូប្រព័ន្ធលូ សំរាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ជាមុនសិននោះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានអៈអាងថា ប្រសិនបើប្រធានមន្ទីរឬមន្រ្តីក្រោមឱវាទរូបណាហ៊ានចុះហត្ថលេខាដោយពុំបានសិក្សាពីបច្ចេកទេសនៃប្រព័ន្ធចំរុះទឹកសម្អុយនេះ នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ