• Amazon ឡើងឈរលេខ ១ មានតម្លៃទីផ្សារថ្លៃដាច់គេលើលោក ក្រោយ Apple បរាជ័យ​លក់ iPhone នា​ត្រីមាស​ចុង​ក្រោយមិនដាច់

    បិទ​ការ​ជួញដូរ​ភាគហ៊ុន​ត្រឹម​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Amazon បាន​កើន​ដល់ ៧៩៧ ពាន់​លាន​ដុល្លារ ធៀប​នឹង​ក្រុមហ៊ុន​ឈរ​តំណែង​លេខ ២ គឺ Microsoft មាន ៧៨៣ ពាន់​លាន​ដុល្លារ

    តួ​លេខ​នេះ ​មាន​គម្លាត​កាន់​តែ​ឆ្ងាយ​ធៀប​នឹង​ក្រុមហ៊ុន​យក្ស​អាមេរិក Apple ដែល​រង​ការ​ខាត​បង់​យ៉ាង​ដំណំ​ក្រោយ​បរាជ័យ​ការ​លក់ iPhone នា​ត្រីមាស​ចុង​ក្រោយ រហូត​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​មក​ត្រឹម ៧០២ ពាន់​លាន​ដុល្លារ ។ ការ​ចុះ​អន់ថយ​នេះ​សោត​ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​គូ​ប្រជែង Google ដែល​មាន​ក្រុមហ៊ុន​មេ​ជា Alphabet បាន​ផ្តួល Apple ជាមួយ​តម្លៃ​ទីផ្សារ​ប្រមាណ ៧៤៨ ពាន់​លាន​ដុល្លារ។

    រំឭក​ថា​ភាគហ៊ុន​របស់ Amazon បាន​មាន​ការ​កើន​ឡើង ៣,៥ ភាគរយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ក្នុង​មួយ​ហ៊ុន​មាន​តម្លៃ ១ ៦២៩ ដុល្លារ ធៀប​នឹង Microsoft កើន​បាន​ជិត ១ ភាគរយ​ថ្លៃ​ប្រហែល ១០២ ដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ