• ល្បីក្តែងៗថា មានមន្ត្រីប៉ូលីសវ័យក្មេង តែពាក់ស័ក្តដល់ទៅ៤ តែពេលនេះភ្លឺភ្នែកចែស… កុំចេះតែរិះគន់ មិនទាន់ដឹងច្បាស់!

    ពិតជាមានរឿងមួយគួរឲ្យភ្ញាក់ផ្អើលកាលពីម្សិលមិញនេះ ដោយមានការបង្ហោះចេញនូវរូបភាព១សន្លឹកបង្ហាញពីមន្ត្រីប៉ូលីស ដែលជាវរសេនីយ៍មានមុខក្មេងម្នាក់។ ហើយរូបភាពនេះត្រូវបានបង្ហោះចេញដោយគណនីហ្វេសប៊ុកឈ្មោះ Yong Heng ដែលបានសរសេរភ្ជាប់និងឃ្លារមួយថា៖ « ទាយមើលថា គាត់អាយុប៉ុន្មាន? កំពស់ប៉ុន្មាន? ទម្ងន់ប៉ុន្មាន? ត្រូវតាមលក្ខណ្ឌរបស់នគរបាលជាតិទេ? មើលទៅដូចក្មេងខ្លាំង ។ អត់ទោសបើខ្ញុំមើលច្រឡំ ។ »

    តាមប្រភពព័ត៌មានមួយចំនួនបានចុះផ្សាយថា ប៉ូលីសក្មេងខាងលើនេះ ឈ្មោះ ណយ សុភារុណ មានឋានន្តរស័ក្តិថ្នាក់ វរសេនីយត្រី និងមានមុខតំណែង ជានាយរងការិយាល័យ។ លោកវរសេនីយត្រី ណយ សុភារុណ ត្រូវបានគេស្គាល់ថាជាកូនប្រុសពៅរបស់ លោកនាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ (ដែលនៅក្នុងរូបនោះឪពុកពាក់ផ្កាយ៤ឈរ ពីមុខរីឯកូនប្រុសពៅ ពាក់ស័ក្តិ ៤ឈរពីក្រោយ)។ រីឯរឿងដែលកាន់តែហួសចិត្ត គឺលោកវរសេនីយត្រី ណយ សុភារុណ ពុំទាន់រៀនចប់ថ្នាក់ទី១២នៅឡើយ ហើយបានចូលក្របខ័ណ្ឌប៉ូលិសទើបតែឆ្នាំ 2017ប៉ុណ្ណោះ តែបានពាក់ស័ក្តិ ៤ទៅហើយ។

    បន្ទាប់ពីមានការបង្ហោះរូបថតនេះ មានអ្នកលេងតាមបណ្តាញសង្គមជាច្រើនបានធ្វើការបញ្ចេញមតិ ដោយអ្នកខ្លះធ្វើការរិះគន់ និងអ្នកខ្លះទៀតចង់ឲ្យអ្នកដែលផុសរូបនោះ សិក្សាឲ្យបានច្បាស់មិននិងធ្វើការរិះគន់រហូតដល់អ្នកខ្លះបានចូលទៅ comment ថា មន្ត្រីរូបនេះមានកូន៣នាក់ហើយ។ អ្នកខ្លះផ្សេងទៀតសូមឲ្យ គណនីហ្វេសប៊ុកឈ្មោះ Yong Heng លុបរូបនោះចេញកុំឲ្យមានការភ័ណ្ឌច្រឡំ។

    ជាក់ស្តែងមានគណនីហ្វេសប៊ុកឈ្មោះ Chhunleap Ty បានបង្ហោះចេញនូវរូបភាពរបស់មន្ត្រីប៉ូលីសវ័យក្មេងនោះជាមួួយនិងភរិយា ព្រមទាំងកូនខ្ចីរបស់គាត់ទៀតផង។ គណនីហ្វេសប៊ុកឈ្មោះ Chhunleap Ty បានសរសេរថា៖ «បងបណ្ឌិត កញ្ញាបណ្ឌិតអើយ…. ធ្វើល្ងង់បានធ្វើល្ងង់ខ្លះទៅ កុំវាយតំលៃមនុស្សតែសម្បកក្រៅនិងរូបសម្បត្តិមនុស្សអី»។ សូមបញ្ជាក់ថា គណនីហ្វេសប៊ុក របស់មន្ត្រីមុខក្មេងនោះមានឈ្មោះថា៖ «Khun Run» តែយើងមិនទាន់ដឹងច្បាស់ថាគាត់មានឈ្មោះ ណយ សុភារុណ ដូចការចុះផ្សាយនោះទេ។

    តែទោះជាយ៉ាងណាក៏ដោយមន្ត្រីមុខក្មេងរូបនេះ មានភរិយានិងកូនទៅហើយ ប៉ុន្តែភាគច្រើនមនុស្សមានមាឌតូចល្អិតតែងតែសាច់ចាំ មុខក្មេង ហើយនេះជារឿងធម្មជាតិរបស់គាត់ ហើយសង្ឃឹមថា សូមកុំវាយតម្លៃតែសំបកក្រៅ៕

    អត្ថបទដោយ៖ Phearak

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ