• ចាប់ឆ្នោត​ពាន FA Cup៖ Arsenal ប៉ះ​ក្រុម​ខ្លាំង Man Utd ខណៈ​ក្រុម​ការពារ​ជើងឯក Chelsea ប៉ះ​ក្រុម​អាច​ស៊ីបាន

    (ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ត្រូវបានចាប់ឆ្នោតប៉ះក្រុមកំពុងឡើងជើង បិសាចក្រហម Manchester United ក្នុងជុំទី៤ នៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ស្របពេលក្រុមការពារតំណែងជើងឯកតោខៀវ Chelsea ត្រូវជួប Sheffield Wednesday ឬក៏ Luton ដែលជាក្រុម មិនសូវជាតានតឹងខ្លាំងនោះទេ។

    Arsenal បានបញ្ចប់ក្នុងលទ្ធផល ២-២ កាលជើងទី១ នៅ Premier League នាខែធ្នូ ឆ្នាំ២០១៨ ដែលនឹងត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុម Man Utd វិញម្តងក្នុងពាន FA Cup និងជើងទី២ នៅក្របខណ្ឌកំពូលអង់គ្លេសផងដែរដែលនឹងធ្វើ ឡើងនាខែក្រោយនេះនៅកីឡដ្ឋាន Emirates។ Arsenal ជាក្រុមជោគជ័យច្រើនជាង Man Utd ដែលធ្លាប់ឈ្នះ FA Cup បានចំនួន ១៣ដង និងបិសាចក្រហម ធ្លាប់ឈ្នះបាន ១២ដងដែរ។

    ក្នុងការចាប់ឆ្នោតនាយប់មិញនេះដែរ ក្រុមជើងឯក Premier Leauge មេឃខៀវ Machester City ត្រូវបើកទ្វារកីឡដ្ឋាន Etihad ដើម្បីទទួលក្រុមស្ថិតនៅតំបន់កាត់ចោល Burnley ខណៈ Crystal Palace ត្រូវទទួល ក្រុមខ្លាំងមាន់ខ្នាយមាស Tottenham Hotspur។

    លទ្ធផលចាប់ផ្តើមនៃគូផ្សេងទៀតក្នុងជុំទី៤ នៃ FA Cup៖
    Swansea v Gillingham
    Wimbledon v West Ham
    Shrewsbury or Stoke v Wolves
    Millwall v Everton
    Brighton v West Brom
    Bristol v Bolton
    Accrington v Derby or Southampto
    Doncaster v Oldham
    Newcastle or Blackburn v Watford
    Middlesbrough v Newport
    Barnet v Brenford
    Portsmouth v QPR៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ