• វៀតណាម រកប្រាក់ចំណូលបានដល់ទៅ ៤.៦ពាន់លានដុល្លារ ពីការនាំចេញដែក​ទៅអាមេរិក ជប៉ុន ថៃ និង​កម្ពុជា

    (ហាណូយ)៖ ប្រទេស​វៀតណាមទទួលចំណូល​បានខ្ទង់ ៤.៦ពាន់លានដុល្លារ ពីការលក់​ផលិតផលដែក​ទៅ​ក្រៅ​ប្រទេស​ កាលពីឆ្នាំ២០១៨។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០៧​ ខែមករា ឆ្នាំ២០១៩។

    បើតាមទិន្នន័យពីសហគមន៍ផលិត និងចែកចាយផលិតផល​ដែកនៃប្រទេស​វៀតណាម VSA នៅថ្ងៃចន្ទនេះ ​វៀតណាម​​​​រក​បានថវិកាបានប្រហែល ​៤.៦ពាន់លានដុល្លារ ពីការនាំចេញ​ផលិតផលដែក​សរុបជាទម្ងន់​​ប្រមាណ ៦.៣លានតោន ​ដែល​ជា​អត្រាកើន​ឡើងគួរឲ្យកត់​សម្គាល់ ចូលទៅ​កាន់​​​​​​​​​ទីផ្សារ​សំខាន់ៗរបស់ខ្លួន រួមមានស​ហរដ្ឋអាមេរិក ជប៉ុន ថៃ និង​កម្ពុជា ជាដើម ។

    គួរជម្រាបថា ឆ្នាំទៅមិញនេះ​ប្រទេសវៀតណាម ក៏បាននាំចូលនូវ​ផលិតផលដែក​​ជិត ១៣.៦លានតោន​ដែលស្មើនឹង​​ជិត​​​ ៩.៩ពាន់លានដុល្លារ​ផងដែរពីចិន ជប៉ុន និងកូរ៉េខាងត្បូង ប៉ុន្តែបើធៀប​នឹងឆ្នាំ២០១៧ គឺពុំមានការកើន​ឡើងខ្លាំង​ឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ