• តោះមកស្គាល់ ប្រទេសទាំង៥ ដែលចូលមើលវីដេអូចម្រៀងរបស់ក្រុម “TWICE” លើ YouTube ច្រើនជាងគេនៅឆ្នាំ ២០១៨

    ឆ្នាំ ២០១៨ ទើបតែកន្លងផុតទៅថ្មីៗនេះ YouTube បានចេញផ្សាយស្ថិតិចុងក្រោយរបស់ខ្លួនសម្រាប់ក្រុមចម្រៀងដែលមានអ្នកចូលទស្សនាលើសពី ១ពាន់លានដងនៅទូទាំងពិភពលោកនាឆ្នាំ ២០១៨នេះ។

    វាមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលនោះទេដែល TWICE បានចាប់ចំណាត់ថ្នាក់លេខបីជាមួយនឹងការមើលចំនួន ២,៤ពាន់លានដង (បន្ទាប់ពីលេខមួយ BTS និងលេខពីរ Blackpink)។ តែអ្វីដែលធ្វើអោយយើងភ្ញាក់ផ្អើលនោះគឺថា តើអ្នកគាំទ្រនៅក្នុងប្រទេសណាដែលបានទស្សនាច្រើនជាងគេបំផុតចំពោះលទ្ធផលនៃអ្នកទស្សនាទាំងអស់។

    ប្រទេសទាំង ៥ដែលទស្សនាវីដេអូចម្រៀងរបស់ TWICE ច្រើនជាងគេក្នុងឆ្នាំ ២០១៨នេះរួមមាន៖ ជប៉ុនចំនួនទស្សនា ៦០១លានដង, កូរ៉េខាងត្បូងចំនួនទស្សនា ៣១១លានដង, ហ្វីលីភីនចំនួនទស្សនា ១៨៧លានដង, ឥណ្ឌូនេស៊ីចំនួនទស្សនា ១៧២លានដង, តៃវ៉ាន់ចំនួនទស្សនា ១៤៥លានដង។

    ស្ថិតិទាំងនេះបង្ហាញថាប្រទេសជប៉ុនពិតជាចូលចិត្ត TWICE ជាងក្រុមចម្រៀងដរទៃ សូម្បីតែក្រុម BTS ដែលជាប់ចំណាត់ថ្នាក់រួមលេខមួយ តែមានចំនួនទស្សនាសរុបនៅក្នុងប្រទេសជប៉ុនប្រហែលតែ ៣០០ដងប៉ុណ្ណោះ។

    ដោយសារតែគ្រប់សមាជិកក្រុមនីមួយជាមនុស្សលេងសើច និងរួសរាយរាក់ទាក់ខ្លាំងទើបប្រជាប្រិយភាពរបស់ពួកគេនៅក្នុងប្រទេសនេះមានច្រើនជាងគេបើប្រៀបធៀបទៅនឹងក្រុម K-Pop ផ្សេងទៀត។

    មានប្រទេសមួយដែលគួរអោយកត់សម្គាល់ព្រោះមិនមាននៅក្នុងបញ្ជីទាំង ៥ខាងលើរបស់ TWICE នោះគឺសហរដ្ឋអាមេរិកដែលត្រូវបានចាត់ទុកថាជាទីផ្សារតន្រ្តីដ៏ធំបំផុតរួមជាមួយចិននិងជប៉ុន។

    TWICE មិនបានផ្ដោតការយកចិត្តទុកដាក់ច្រើននៅខាងក្រៅតំបន់អាស៊ីនោះទេ តែទោះបីជាយ៉ាងណាក៏ដោយមានពាក្យចចាមអារាមថាឆ្នាំ ២០១៩ដំណើរទស្សនះកិច្ចទៅសហរដ្ឋអាមេរិកអាចកើតឡើងដោយពួកគេមានទស្សនៈវិស័យវាលលុកចូលទីផ្សារអឺរ៉ុប ព្រោះបច្ចុប្បន្នពួកគេទទួលបានជោគជ័យនៅតំបន់អាស៊ីរួចទៅហើយ៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ koreaboo

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ