• ផ្អែមណាស់តា! យាយតា មួយគូនេះ រៀបការម្ដងទៀត ដើម្បីអបអរខួបអាពាហ៏ពិពាហ៏ ៥០ឆ្នាំរបស់ពួកគាត់ទាំងពីរ!

    ប្រជាជនអាស៊ីមិនសូវស្គាល់ពីការធ្វើពិធីគម្រប់ខួបអាពាហ៏ពិពាហ៏ប៉ុន្មានទេតែនៅភាគខាងលិចវាជារឿងធម្មតាទៅហើយ វាធ្វើឡើងដើម្បីរំលឹកគ្នាទៅវិញទៅមកអំពីដំណើរជីវិតដ៏ស្រស់បំព្រងដែលពួកគេបានធ្វើរួមគ្នា។ ដូច្នេះក្រោយពីរយះពេលប្រាំទសវត្សនៃការរួមរស់ជាមួយគ្នាគូស្វាមីភរិយាមួយគូនេះបានសម្រេចចិត្តធ្វើពិធីគម្រប់ខួបអាពាហ៏ពិពាហ៏របស់គាត់ដោយ «រៀបអាពាហ៏ពិពាហ៏ម្ដងទៀត»។

    ដោយមានការចូលរួមពីក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកគាត់ទាំងពីរ Siong និង Kim បានរៀបការតាមប្រពៃណីចិននៅថ្ងៃទី ២៩ ខៃធ្នូ ឆ្នាំ២០១៨។ អ្វីដែលធ្វើអោយអាពាហ៏ពិពាហ៏នេះកាន់តែស្រស់ស្អាតនោះគឺ Siong បានអង្គុយនៅក្នុងឡានផ្ទាល់ខ្លួនរបស់គាត់ដើម្បីទៅយកកូនក្រមុំ។ បើប្រៀបធៀបទៅនឹងអាពាហ៏ពិពាហ៏កាលគ្រាដំបូងរបស់គាត់ត្រង់នេះហើយ Siong ត្រូវទៅខ្ចីរថយន្តរបស់អ្នកដរទៃដើម្បីទៅយកកូនក្រមុំរបស់គាត់។ ពិធីនេះបានធ្វើឡើងអោយកាន់តែមានការចងចាំល្អៗជាច្រើនដោយសារតែកូនៗ និងចៅៗរបស់គាត់ក៏មានវត្តមានក្នុងនាមជាអ្នកកំដរកូនក្រមុំ និងអ្នកកំដរកូនកំលោះផងដែរ។

    ដោយធ្វើតាមប្រពៃណីចិននៅក្នុងនោះមានពិធីចាក់ទឹកតែ គោះទ្វាដើម្បីសុំចូល និងមានការកំណត់អោយកូនចៅលេងល្បែងផ្សេងៗដែលជាដំណាក់កាលដើម្បីបានទៅជួបកូនក្រមុំ នៅពេលនោះដែរគេបានសួរទៅកាន់លោក Siong ថាអ្វីដែលធ្វើអោយលោកចាប់ចិត្តលើកូនក្រមុំ? ភ្លាមៗនោះគាត់បាននិយាយថាគាត់ពិតជាស្រលាញ់សក់ដ៏ស្រស់ស្អាតរបស់នាងណាស់ប៉ុន្តែគាត់បាននិយាយថែមទៀតថាគាត់ស្រលាញ់បុគ្គលិកលក្ខណះរបស់នាងជាង។ ទីបំផុតគាត់បានឃើញមុខកូនក្រមុំរបស់គាត់និងប្រារព្ធជ័យជំនះរបស់គាត់ដោយការថើបកូនក្រមុំដ៏ស្រស់ស្អាតរបស់គាត់។
    ក្នុងអំឡុងពេលនៃពិធីជប់លៀងពួកគេទាំងពីរនេះបានជ្រើសរើសស្លៀកពាក់សំលៀកបំពាក់តាមបែបលោកខាងលិចដែរ។ វាជាការល្អណាស់ដែលដឹងថាសព្វថ្ងៃនេះទំនាក់ទំនងនិងចំណងដ៏រឹងមាំដូចពួកគេនៅតែមាន៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ