• ចាប់បានហើយ អាពួកដឹកសំរាមទាំងឡានៗ យកមកចាក់ចោល​ លើ​ផ្លូវ​សាធារណៈ ទឹកទន្លេ ស្ទឹង សមុទ្រ​ជាដើម នៅក្រុងព្រះសីហនុ

    ព្រះ​សីហ​នុៈ កន្លង​មក មានការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ហូរហែរ ទាក់ទង​ជាមួយ​ការ​បោះចោល សំរាម​ផ្ដេសផ្ដាស់ មាន​ទាំង​ចាក់ចោល​សំរាម​ចោល​ លើ​ផ្លូវ​សាធារណៈ មាន​ទាំង​ចាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ ស្ទឹង សមុទ្រ​ជាដើម។

    ជាក់ស្ដែង​កាលពី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ២០១៩ អាជ្ញាធរ​ក្រុងព្រះសីហនុ បាន​ធ្វើការឃាត់​រថយន្ត​ចំនួន៥​គ្រឿង ដែល​ដឹក​កាក​សំណល់​ យកមក​ចាក់ចោល​តាម​ចិញ្ចើម​ផ្លូវ​ទី​សាធារណៈ។

    លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បានអោយ​ដឹង​ថា ជា​វិធានការ អាជ្ញាធរ​បាន​ធ្វើ​កំណត់ហេតុ​រក្សា​ទុក​ឡាន​ទាំង​៥​គ្រឿង​នេះ នៅ​សាលាក្រុង​៣០​ថ្ងៃ។

    ដោយឡែក​ម្ចាស់​ការដ្ឋាន​សំណង់​ដែល​ជួល​ឡាន​ដឹក​កាក​សំណល់​ការដ្ឋាន រដ្ឋបាល​ក្រុង និង​មន្ទីរ​បរិស្ថាន នឹង​ធ្វើ​លិខិត​អញ្ជើញ​ម្ចាស់​ការដ្ឋាន​មក​សាលាក្រុង ដើម្បី​អប់រំ និង​ផាកពិន័យ​តាម​ច្បាប់ ។

    លោក សុខ​ឡេ​ង បញ្ជាក់​ថា វិធានការ​បន្ត រដ្ឋបាល​ក្រុង នឹង​បន្ត​ដាក់​ប្រជា​ការពារ​ឃ្លាំមើល និង​ល្បាត​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​៦​ភ្លឺ ៕

    ប្រភព៖ Khmernews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ