• តាមការ​ស្រាវជ្រាវ​ថ្មីៗ បាន​ឲ្យ​ដឹង​ថា បុរសដែលមាន «ពុកមាត់» គឺជាបុរសសង្ហា ហើយមានសុខភាពល្អទៀត

    បើ​យោង​តាម​ការ​ផ្ដល់​ដំបូន្មាន និង​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ពុកមាត់ អាច​ធ្វើ​ឲ្យ​បុរស​មាន​សុខភាព​ល្អ និង​មុខមាត់​កាន់​តែ​សង្ហា។

    ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សកលវិទ្យាល័យ University of Queensland ក្នុង​ប្រទេស​អូស្ត្រាលី បាន​បង្ហាញ​ថា ពុកមាត់​អាច​ការពារ​ម្ចាស់​របស់​វា​ពី​កាំរស្មី UV ដែល​មាន​គ្រោះថ្នាក់ រហូត​ដល់​ទៅ ៩៥ ភាគរយ។

    លោក​សាស្ត្រាចារ្យ Parisi អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​ពន្យល់​ថា «ពុកមាត់ នឹង​មិន​អាច​ការពារ​ពន្លឺ​ព្រះអាទិត្យ​បាន​ឡើយ ប៉ុន្តែ​វា​ពិត​ជា​អាច​ទប់​ស្កាត់​កាំរស្មី UV បាន»។

    ជា​មួយ​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត Adam Freidman អ្នក​ឯកទេស​ស្បែក ក៏​បាន​ពន្យល់​ឲ្យ​ដឹង​ដែរ​ថា រោម​មុខ​ថែម​ទាំង​អាច​ជួយ​ការពារ ប្រឆាំង​នឹង​ជំងឺ​មហារីក​ស្បែក និង​ផ្លាស់ប្ដូរ​មុខមាត់ (ទម្រង់​មុខ) របស់​អ្នក​ទៀត​ផង។

    ទោះ​បី​ជា​យ៉ាង​ណា គុណភាព​នៃ​ការ​ការពារ​របស់​ពុកមាត់ គឺ​ពឹងផ្អែក​លើ​កម្រាស់​របស់​វា មានន័យថា ពុក​មាត់​កាន់​តែ​ក្រាស់ វា​អាច​ការពារ​អ្នក​បាន​កាន់​តែ​ប្រសើរ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ