• បែកធ្លាយថា iPhone XI នឹងមានបំពាក់ជាមួយកាមេរ៉ាក្រោយ ៣ គ្រាប់ (មានវីដេអូ)

    ក្រុម​ការងារ Digit.in បាន​បង្ហាញ​នូវ​រូបភាព Render នៃ​ការ​រចនា​ត្រួសៗ​របស់ iPhone XI ជំនាន់​ឆ្នាំ ២០១៩ ដោយ​ផ្អែក​តាម​របាយការណ៍​ចេញ​ពី @OnLeaks។ ប្រភព​បាន​បង្ហាញ​ថា​ Apple នឹង​រចនា​ប្រភេទ​កាមេរ៉ា ៣ គ្រាប់​នៅ​ខ្នង​ក្រោយ ដោយ​ពីរ​គ្រាប់​បែប​បញ្ឈរ ខណៈ​គ្រាប់​ទី​បី​នៅ​ផ្នែក​ខាង​ស្តាំ​ចំ​កណ្តាល ជាមួយ​គ្រាប់ LED Flash និង​រន្ធ​ស្រូប​សំឡេង ពោល​ជា​ប្រអប់​រាង​បួន​ជ្រុង​ដូច​មាន​លើ Huawei Mate 20 Pro។

    ក្នុង​នោះ​ក្រុមហ៊ុន​យក្ស​អាមេរិក​នឹង​បន្ត​ចេញ​ផ្សាយ​ iPhone ជំនាន់​ថ្មី​ ៣ ម៉ូឌែល​តាម​ជោគជ័យ​មាន​លើ iPhone XR និង​ធុន​ខ្ពស់ iPhone XS/XS Max ប៉ុន្តែ​មិន​ប្រាកដ​ថា​ម៉ូឌែល​មាន​បំពាក់​កាមេរ៉ា​បី​គ្រាប់​នឹង​លេច​ចេញ​​លើ​ម៉ូឌែល​ណា​មួយ​នោះ​ទេ​នា​ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ។

    ប្រភព​ក៏​សង្កត់​ធ្ងន់​ថា​កាមេរ៉ា​គ្រាប់​ទី​បី​នឹង​ដើរ​តួ​សម្រាប់​ជំរុញ​ល្បឿន Focus ឲ្យ​បាន​រហ័ស​ជាង​មុន​និង​បង្កើត​នូវ​គំរូ​រូបភាព 3D Model ខណៈ​តួ​ខ្នង​ខាង​ក្រោយ​បន្ត​ស្រោប​ដោយ​កញ្ចក់​ដូច​ជំនាន់​បច្ចុប្បន្ន​ដដែល។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ