ចង់ឲ្យខ្មែរយើងមានដែរ! អូស្ត្រាលី​​​ នឹង​បំពាក់​កាមេរ៉ា​វ័យឆ្លាត AI ដើម្បី​ចាប់​អ្នក​ប្រើ​​ទូរស័ព្ទ​ ពេល​​បើកបរ​នៅ​តាម​ដងផ្លូវ!

(ស៊ីដនី)៖ ក្រោយធ្វើតេស្តទទួលជោគជ័យយ៉ាងខ្លាំងកាលពីខែតុលាឆ្នាំមុន បច្ចេកវិទ្យាកាមេរ៉ាដំបូងគេលើលោក នឹងត្រូវបំពាក់ជាអចិន្ត្រៃយ៍នៅក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃចន្ទនេះតទៅ ដើម្បីចាប់សកម្មភាពអ្នកប្រើប្រាស់ទូរស័ព្ទដៃ ក្នុងអំឡុងពេលបើកបរយានយន្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នា២០១៩។

សម្រាប់ដំណើរការនៃបច្ចេកវិទ្យាកាមេរ៉ាទំនើបនេះ គឺ វានឹងថតយករូបភាពអ្នកបើកបរ តាមផ្ទៃកញ្ចក់ផ្នែកខាងមុខនៃរថយន្ត ក្រោយមករូបភាពទាំងនោះនឹងត្រូវវិភាគភ្លាមៗតែម្តង ដោយប្រព័ន្ធកុំព្យូរទ័រឆ្លាតវៃ (AI) ហើយបើរូបភាពណាមួយត្រូវ AI កំណត់ថា ទំនងជាមានបញ្ហានោះ វានឹងត្រូវពិនិត្យមើលបន្ទាប់ទៀតដោយមនុស្សសម្រាប់ការបញ្ជាក់ចុងក្រោយ។

គួរជម្រាបថា យោងតាមស្ថិតិពីសាកលវិទ្យាល័យឃ្វីនស៍ឡេន Queensland ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ ០៤ករណីនៅប្រទេសអូស្រ្តាលី ក្នុងនោះមាន ០១ករណី ត្រូវបានបង្កឡើងដោយកត្តាប្រើប្រាស់ទូរស័ព្ទដៃ ខណៈបច្ចេកវិទ្យាកាមេរ៉ានេះត្រូវបានគេជឿជាក់ថា នឹងអាចផ្លាស់ប្តូរឥរិយាបថរបស់អ្នកបើកបរ និងអាចសង្រ្គោះជីវិតមនុស្សបាន៕

ប្រភព៖ Freshnews

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ