• អគ្គិភ័យ បានឆាបឆេះ កាស៉ីណូកម្ពស់១៨ជាន់ របស់ឧកញ៉ា កុក អាន នៅក្រុងប៉ោយប៉ែត កាលពីយប់មិញ (មានវីដេអូ)

    (បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាជ័យ បានបញ្ជាក់ឲ្យបណ្តាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះថា ករណីអគ្គិភ័យឆេះអាគារកាស៊ីណូ កម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមានមនុស្ស៦នាក់រងរបួស ក្នុងនោះមានជនជាតិខ្មែរ៥នាក់ និងជនជាតិចិនម្នាក់ និងខូចខាតសម្ភារមួយចំនួន។

    លោកស្នងការបានបញ្ជាក់ទៀតថា អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅម៉ោង៩៖៣៥នាទីយប់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីជណ្តើរយន្ត នៅជាន់ទី៤នៃអាគារ។ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកដីថ្មី តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែថប់ដង្ហើមដោយសារត្រូវផ្សែងភ្លើងនិង ខូចខាតសម្ភារមួយចំនួន។

    អគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចពន្លត់បានទាំងស្រុង នៅម៉ោងនៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១០គ្រឿង ក្នុងនោះមានរថយន្តរបស់ស្នងការដ្ឋាននគរបាល៧គ្រឿង និងរថយន្តរបស់កាស៊ីណូ៣គ្រឿង។

    យ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិត ពីទំហំនៃការខូចខាត ដែលបង្កឡើងដោយគ្រោះអគ្គិភ័យនេះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ