• កីឡាករបាល់ទាត់ដ៏ល្បី CV11 ចាន់​ ​វឌ្ឍនាកា​ ជួប​គ្រោះ​ចរាចរណ៏ កាលពីយប់មិញ​… (មានវីដេអូ​)

    កាលពី​យប់មិញ​នេះ​ មានករណី​គ្រោះថ្នាក់ចរាចរ​ណ៏​មួយ​ បានកើតឡើង​ ដោយរថយន្ត​សេរីដ៏ទំនេីបម៉ាក​ Lexus Nx​200t ពណ៌​ខ្មៅ​ មានស្លាកលេខភ្នំពេញ​ 2AX-7011 បានបុកឃឿនច្រមុះជ្រូក​ ខាងក្រោមស្ពានអាកាស​ ៧មករា​ រួចក៏បន្តរត់គេចមកដល់ក្បែរ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ ក៏ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការ​ស្ទាក់ចាប់បា​នតែម្តង។

    ចំពោះ​ហេតុការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​នេះ​ដែរ​ បានកើតឡើង​កាលពី​វេលាម៉ោង​ ១យប់​ រំលង​អាធ្រាត្រ​ថ្ងៃ​ទី​០៧​ ឈានចូល​ ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ត្រង់​ចំណុច​ខាងក្រោមស្ពានអាកាស​ ៧មករា​ ​ក្នុង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។ ក្នុង​នោះដែរ​ មិនមាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ​ គ្រាន់តែ​ខូច​រថយន្ត​បន្តិច​បន្តួចតែ​ប៉ុណ្ណោះ​។

    ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ដែរ​ គឺមានគ្នា​ ២នាក់​ ដែលអ្នកបេីកបរ​រថយន្ត​ដ៏​ទំនើប​មួយនេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ បាននាំគ្នាអះអាងថា​ គឺជា កីឡាករបាល់ទាត់ជម្រេីសជាតិដ៏ល្បីរបស់ប្រទេសកម្ពុជា​(CV11) ចាន់​ ​វឌ្ឍនាកា​ រួមជាមួយនារីដ៏ស្រស់ស្អាតម្នាក់។

    បេីតាមការ​សម្ភាសន៍​ចំពោះប្រជាពលរដ្ឋនៅតំបន់កេីតហេតុនោះ​ បានឲ្យ​ដឹងថា​ ក្រោយពី​មានការ​ស្ទាក់ចាប់បានពី​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​រួចមក​ តារាបាល់ទាត់រូបនេះ​ ក៏បានប្រេីនូវ​កាយវិកាមិនសមរម្យ​ នឹងបានចុះមកសួរប្រជាពលរដ្ឋថា​ “បងឯង​ធ្វើ​ការ​ស្អី​ បងឯង​គឺជា​សមត្ថកិច្ច​មែន”

    ទាក់ទង​នឹង​កាយវិកា​ ក៏ដូចជា​ការចោទសួរសំនួរមិនសមរម្យទៅលេីប្រជា​ពលរដ្ឋ​រួចមក​ ក៏​មាន​មតិ​មួយ​ចំនួន​នៅ​កន្លែង​កេីតហេតុ​ខាងលេីនេះក៏បានធ្វេីការ​រិះគន់​ និង​លេីកឡេីងថា​ កីឡាករ​បាល់​ទាត់​ ចាន់​ វឌ្ឍនាការ​ ដែលមា​ន​ឈ្មោះ​ល្បី​​រូបនេះ​ បានចេញចរឹកមកឡូយ​ និងសាហាវណាស់​៕

    ប្រភព៖ vdoamazing

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ