• វីឡាលើទឹក ដើរដោយថាមពលព្រះអាទិត្យ នៅកោះម៉ាល់ឌីវ គឺជាសណ្ឋាគារល្អប្រណីតបំផុត នៅឆ្នាំ ២០១៩នេះ

    កោះឯកជនគូដាដូម៉ាល់ឌីវ (Kadadoo Maldives) ត្រូវបានគេដាក់ឈ្មោះថាជាសណ្ឋាគារថ្មីប្រណីតបំផុតនៅឆ្នាំ ២០១៩នេះ ដោយក្រុមកាងារនៅឯក្រុមហ៊ុនទេសចរណ៏ Luxury Travel Intelligence។

    ដោយរមណីយដ្ឋាននេះធ្វើឡើងសម្រាប់តែមនុស្សពេញវ័យតែប៉ុណ្ណោះ ដោយមានផ្ទះសម្រាប់ស្នាក់នៅចំនួន ១៥ ដែលស្ថិតនៅលើសមុទ្រទឹករាក់។

    កោះម៉ាល់ឌីវជាកោះឯកជននៅ Lahaviyani Atoll ក្នុងមហាសមុទ្រឥណ្ឌា ភ្ញៀវទាំងអស់ត្រូវជិះយន្តហោះទៅអាកាសយានដ្ឋានអន្តរជាតិម៉ាលីបន្ទាប់មកត្រូវហោះហើរបន្តទៅរមណីយដ្ឋានប្រើរយះពេល ៤០នាទីដោយយន្តហោះឯកជន ទីនោះក៏មានបឹងហ្គាឡូចំនួន ១៥នៅលើទឹកក្នុងរាងជារង្វង់។ កន្លែងនោះក៏អាចជួលសម្រាប់ព្រឹត្តិការណ៏ឯកជនផងដែរដែលក្នុងនោះភ្ញៀវគ្រប់វ័យត្រូវបានស្វាគមន៏។

    ភ្ញៀវទាំងអស់អាចមកកន្លែងទទួលភ្ញៀវបាន ២៤ម៉ោង រួមទាំងកន្លែងស្ប៉ា កន្លែងហាត់ប្រាណ ភោជនីយដ្ឋានគ្រឿងសមុទ្រ កន្លែងលក់ស្រា(បារ) និងអាងហែលទឹកដែលអាចមើលឃើញមហាសមុទ្រទាំងមូល។ រមណីយដ្ឋាននេះគឺជាផ្នែកមួយនៃចលនារីកចំរើនវិស័យទេសចរណ៏ដែលដើរដោយថាមពលព្រះអាទិត្យ។

    Kudadoo Maldives មានផ្ទះចំនួន ១៥និងមានបន្ទប់គេងចំនួនមួយឫពីរជាលំនៅដ្ឋានលើទឹក មិនត្រឹមតែអាចគយគន់ទេសភាពមហាសមុទ្រដោយសេរី ថែមទាំងមានអាងទឹកដែលមើលទៅដូចជាជាប់និងមហាសាគរអញ្ចឹង។ វាទើបតែបើកដំណើរការនៅថ្ងៃទី ២៦ខែធ្នូនេះទេ ប៉ុន្តែបានទាក់ទាញភ្ញៀវអន្តរជាតិល្បីល្បាញជាច្រើន។

    ចំពោះដំបូលរមណីយដ្ឋាននេះវិញ វាអាចបង្កើតថាមពលគ្រប់គ្រាន់ដើម្បីបម្រើដល់ភ្ញៀវចំនួន ៥០នាក់និងបុគ្គលិក ១០០នាក់គ្រប់ពេលវេលាទាំងអស់។ ផ្ទះមានបន្ទប់គេងមួយសម្រាប់មនុស្សពីនាក់មានតម្លៃពី $៣៤០០ដុល្លារក្នុងមួយយប់ និងផ្ទះដែលមានបន្ទប់គេងពីរ(ភ្ញៀវបួននាក់) មានតម្លៃពី $៤៨០០ដុល្លារក្នុងមួយយប់។ Kudadoo នៅពេលនេះក៏ស្ថិតក្នុងចំណោមសណ្ឋាគារប្រណីតបំផុតនៅម៉ាល់ឌីវ ដែលនៅម៉ាល់ឌីវមានរាប់បញ្ចូលទាំងវីឡាក្រោមទឹកដំបូងគេបង្អស់របស់ពិភពលោកដែលស្នាក់នៅត្រឹមតែមួយយប់មានតម្លៃដល់ទៅ $៥០,០០០ ដុល្លារនិងជារមណីយដ្ឋានមានសារមន្ទីចម្លាក់ក្រោមទឹកផងដែរ។

    ងាកមកនិយាយពី Kadadoo វិញវាក៏មានឈ្មោះក្នុងបញ្ជីរមណីយដ្ឋានល្អប្រណីតជាមួយ Seven-Bedroom Swiss chalet ដែលគ្រប់គ្នាស្គាល់ថាជាកន្លែងជិះស្គីដ៏ធំ និងជាប់ឈ្មោះជាមួយរមណីយដ្ឋាននៅបាលីជា «រមណីយដ្ឋានមានទិដ្ឋភាពល្អបំផុតនៅលើពិភពលោក»។ នៅពេលនេះវាបានទាក់ទាញចិត្តដល់ភ្ញៀវទេសចរដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាច្រើននៅជុំវិញពិភពលោកអោយមកលេងនៅទីនេះ៕

    ប្រែសម្រួលដោយ៖ RathDy

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ