• ឡើងសាហាវ! សាលារៀនមួយនៅចិន ប្រើបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីតាមដានសកម្មភាពសិស្ស

    វិទ្យាល័យមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន កំពុងប្រើប្រាស់នូវបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខដើម្បីតាមដាន និងវិភាគអាកប្បកិរិយារបស់សិស្ស។ បច្ចេកវិទ្យានេះបានដាក់ស្កេនសាកល្បងនៅថ្នាក់រៀនលេខ១១នៃវិទ្យាល័យហ្វានចូវ ដែលរៀងរាល់៣០វិនាទីម្ដងនិងកត់ត្រានូវទឹកមុខរបស់សិស្សដោយចាត់ថ្នាក់ពីអារម្មណ៏របស់ពួកគេថា សប្បាយរីករាយ ខឹង ភ័យខ្លាច យល់ច្រលំ ឫតូចចិត្ត។ ប្រព័ន្ធប្រតិបត្តិការនេះក៏កត់ត្រាពីសកម្មភាពរបស់សិស្សផងដែរ ដូចជាការសរសេរ ការអាន ការលើកដៃ និងការដេកលើតុជាដើម។

    យោងតាម Global Times បានអោយដឹងថា «ប្រព័ន្ធគ្រប់គ្រងសកម្មភាពក្នុងថ្នាក់រៀនដ៏ឆ្លាតវៃ» នេះក៏កត់ត្រាវត្តមានរបស់សិស្ស និងសម្គាល់មុខសិស្សពេលនៅកន្លែងទទួលទានអាហារថ្ងៃត្រង់និងពេលដែលពួកគេខ្ចីសៀវភៅពីបណ្ណាល័យ។

    អនុប្រធានសាលាបាននិយាយថាភាពឯកជនរបស់សិស្សានិសិស្សត្រូវបានកាពារយ៉ាងល្អ ពីព្រោះបច្ចេកវិទ្យានេះមិនបានរក្សាទុកនូវរូបភាពពីថ្នាក់រៀនរបស់ពួកគេ និងបានរក្សាទុកទិន្នន័យនៅលើមូលដ្ឋានដើមនៃប្រព័ន្ធ។

    ប្រព័ន្ធរក្សាសន្តិសុខសណ្ដាប់ធ្នាប់បែបនេះកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង បន្ទាប់ពីមានការកើនឡើងនៃអំពើហិង្សានិងការសង្ស័យនៅសាលាមត្តេយ្យក្នុងប្រទេសចិន។ ចំណែកនៅក្នុងទីក្រុងប៉េកាំងវិញគ្រប់សាលាមត្តេយ្យទាំងអស់ ត្រូវបានតម្រូវអោយមានប្រព័ន្ធឃ្លាំមើលដែលមួយចំនួនត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធត្រួតពិនិត្យប៉ូលីសក្នុងតំបន់ផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាខាងលើ កំពុងពេញនិយមខ្លាំងនៅក្នុងប្រទេសចិនដែលវាត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព និង​ជួយសម្រួលដល់សន្តិសុខសង្គម។

    យ៉ាងណាមិញប្រទេសចិនមិនមែនជាប្រទេសតែមួយដែលប្រតិបត្តិការប្រព័ន្ធឃ្លាំមើលនេះនៅក្នុងសាលារៀននោះទេ មន្រ្តីរដ្ឋធានីដែលីរបស់ឥណ្ឌាបាននិយាយខ្លួននឹងអនុវត្តកាមេរ៉ាឃ្លាំមើលនៅសាលារៀនទាំងអស់របស់រដ្ឋាភិបាលដែលអនុញ្ញាតអោយមាតាបិតាសិស្សអាចមើលវីដេអូនៃសកម្មភាពផ្ទាល់ពីថ្នាក់រៀនបាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ