• ស្រីស្អាតជិះសុទ្ធតែ Lexus 330 បែរជាមានចរិកអន់ បន្លំលួចទូរស័ព្ទ បុគ្គលិកហាង យូនីតឃែសាឡន (មានវីដេអូ)

    កណ្ដាល ៖ ស្រីស្អាតម្នាក់ ជិះសុទ្ធតែឡានទំនើប Lexus 330 តែបានបន្លំលួចទូរស័ព្ទ១គ្រឿង របស់បុគ្គលិកហាងយូនីតឃែសាឡន នៅវេលាម៉ោង២និង ៤៤នាទីរសៀល ថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    មុនពេលកេីតហេតុ គឺនារីជាប់សង្ស័យខាងលើ ទំនងជាកូនខ្មែរកាត់វៀតណាម បានឃេីញស្រ្តីជនជាតិវៀតណាម ដេីរចូល ក្នុងក្រុមហ៊ុនទិញឥវ៉ាន់ ហេីយក៏បានទៅកន្លែងគិតលុយ ពេលនោះស្រ្តីបានឃេីញទូរស័ព្ទនៅលើតុ ក៏ឆ្លៀតឱកាសយកទូរស័ព្ទដៃនោះដាក់ចូលកាបូប រួចចាកចេញជិះរថយន្ត៣៣០ពណ៌មាស ប៉ុន្តែពុំស្គាល់ស្លាកលេខ ។

    ក្រោយពេលកេីតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ត៍ព្រែកសំរោង ដេីម្បីឱ្យតាមជួយស្រាវជ្រាវ តាមរកមុខជនសង្ស័យ មកផ្តន្ទាទោស ទៅតាមនីតិវិធីច្បាប់៕

    ប្រភព៖ ប្រមូល ព័ត៌មាន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ