• មើលហើយស្រៀវខ្លួន!ទស្សនាវីដេអូ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខកាប់ ​បណ្ដាល​ឲ្យ​ដេក​ស្លាប់ ​ក្នុង​ថ្លុក​ឈាម​ យ៉ាង​អាណោចអាធ័ម

    (ភ្នំពេញ​)៖​ ឃាតកម្ម​ដ៏​រន្ធត់​មួយ ដោយ​បុរស​ម្នាក់ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​បណ្ដាល​ឲ្យ​ដេក​ស្លាប់ ​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅម៉ោង​ជាង​៨យប់​ថ្ងៃ​ទី​០៥ ខែ​មករា ​ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ VI13 ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ​។​ (សូមទស្សនាវីដេអូ)

    សពជនរងគ្រោះ (ស្លាប់) ​ឈ្មោះ​ រ៉ាន​ វៃ​ អាយុ​៣០ឆ្នាំ​ មាន​មុខ​របរ​ជា​ជាង​សំណង់​ មានស្រុកកំណើត​ស្ថិត​នៅ​ភូមិ​សេរី​អោ​ ឃុំ​ត្រស់​ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយរៀង​។

    ប្រភព​ព័ត៌មាន​ពី​អ្នក​យាម​នៅ​ក្នុង​ការដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ​រូបខ្ញុំ កំពុង​តែ​អង្គុយ​យាម​ក្នុង​ប៉ុស្តិ៍​ ស្រាប់​តែ​មាន​កង់​បី​មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​មាន​ឈ្មោះ​ ឡេង ​ភេទ​ប្រុស ​មាន​អាយុ​៣៨ឆ្នាំ​ បាន​បើក​ចូល​មក​ក្នុង​ការដ្ឋាន​ ហើយ​បាន​ដឹក​ស្រាបៀរ​ដើម្បី​យក​មក​ឲ្យ​ប្រពន្ធ​គាត់​លក់​។ ពេល​បើក​ចូល​មក​ដល់​គាត់ ​ក៏​ឈប់​ជាប់​ប៉ុស្តិ៍​យាម​​រួច​ហើយ​គាត់ ​ក៏​បាន​ពឹង​ឲ្យ​ខ្ញុំ​ជួយ​លើក​ស្រាបៀរ​របស់​គាត់​ យក​ទៅ​ក្នុង​កន្លែង​ប្រពន្ធ​របស់​គាត់​លក់។ ពេលដែល​ខ្ញុំ​បាទ​កំពុង​តែ​ដើរ​ចូល​ទៅ​កន្លែង​កម្ម​ករ​ស្នាក់​នៅ​ ដើម្បី​យក​ស្រាបៀរ​ទៅ​ទុក​កន្លែង​ប្រពន្ធ​របស់​បង​ឡេង​នោះ ​ក៏​ស្រាប់​តែឃើញ​កម្ម​ករនិង​ឮ​សំឡេង​ស្រែក​ផ្អើល​ឆោឡោ​ថា​ មាន​គេ​កាប់​គ្នា​នៅ​ខាង​ក្រៅ​ ពេល​នោះ​ខ្ញុំ​ក៏​បាន​រត់​ចេញ​មក​ក្រៅ​ហើយ​ភ្លាមៗ​នោះ ​ក៏​ឃើញ​ជន​រងគ្រោះ​បាន​ដេក​ស្លាប់​នៅ​នឹង​ដី​បាត់ទៅហើយ»។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើត​ហេតុ ​រួចបាន​ធ្វើ​ការ​ទាក់ទង​ទៅ​ជំនាញចុះមកធ្វើកោសល្យវិច្ច័យ ដើម្បីប្រគល់​សាក​សព​ទៅ​ឲ្យ​សាច់​ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី។

    ចំណែកជនសង្ស័យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនយកមក​ផ្ដន្ទាទោស​ទៅតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ