• ជួយស៊ែចែកគ្នាឲ្យដឹងផង! ស្ពានបាឡេ​ ពិតជាគ្រោះថ្នាក់​ណាស់ សម្រាប់អ្នកជិះម៉ូតូ នៅពេល​ដែលមានមេឃភ្លៀង (មានវីដេអូ​)

    គួរបញ្ជាក់ដែលថា​ ស្ពានដែកបេឡេ​ ត្រវបានដាក់​សម្ភោធ​អោយប្រេីប្រាស់កាលពីថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្រោយ​អធិបតី​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

    ស្ពានបាឡេនេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។

    ស្ពានបាឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។

    កាលពីពេលថ្មីៗនេះ មានករណីម៉ូតូជាច្រើនគ្រឿងបានរងគ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពាននេះក្នុងពេលដែលពួកគាត់ជិះកាត់ស្ពាននេះស្របពេលដែលភ្លៀងកំពង់ធ្លាក់ខ្លាំង។ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់លោក​ Khan Chan Sophal បានរៀបរាប់ថា៖ «ល្ងាចមិញនេះ ភ្លៀងរលឹមតែបន្តិច ក៏រអឹលគ្រោះថ្នាក់ដល់ អ្នកជិះម៉ូតូ ព្រោះចាប់ហ្រ្វាំង មិនជាប់នោះទេ បណ្តាលអោយរអឹល បុកនិង ឡាន ដែលជិះស្របទឹសគ្នា។ និងបញ្ជាក់ថា ស្ពាននេះ ជារឿយៗ តែងតែមានគ្រោះថ្នាក់ខ្លាំងជាង គេ គឺ អ្នកជិះម៉ូតូ ព្រោះវារអឹលខ្លាំងណាស់ពេលត្រូវទឹក។​ ប្រជាជន សំណូមពរ អោយ ខាងសាលាក្រុង ដាក់ស្លាកឲប្រជាជន មានការប្រុងប្រយត្ន័ និង សញ្ញា រអឹល ផង! និង ជួយរកវិធីណា ធ្វើកុំអោយរអឹលខ្លាំងពេក»

    ដូចនេះហើយបន្ទាប់ពីមានករណីនេះកើតឡើង សង្ឃឹមថាខាងអជ្ញាធរ ឬក្រសួងពាក់ពាន់ ជួយរកដំណោះស្រាយ ឬវិធីសាស្ត្រដើម្បីបញ្ជៀសគ្រោះថ្នាក់ទាំងនេះ៕

    អត្ថបទដោយ៖ phearak

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ