• ដឹង​លេង​ៗទៅ​ ! ហេតុ​អ្វី​បាន​ជា​គេ ​ធ្វើ​បង្អួច​យន្តហោះ​មូល​ ?

    យន្តហោះ​ដឹក​អ្នកដំណើរ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិកម្ម​ដំបូង​គេបង្អស់​ គឺ​ជាយន្តហោះ​ផលិត​ដោយ​ប្រទេស​អង់គ្លេស​ DH 106 Comet (1949) ។ ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៥៣​ និង​ ១៩៥៤​ យន្តហោះ​ Comet នេះ​ធ្លាក់​ ៣​ គ្រឿង​ បណ្តាល​អោយ​មនុស្ស​ស្លាប់​ ៩៩​ នាក់​ ។

    ការ​ស្រាវជ្រាវ​បាន​បង្ហាញ​អោយ​ឃើញ​ថា​ មូលហេតុ​ដើមចម​នៃ​គ្រោះ​ថ្នាក់​នេះ​គឺ​បង្អួច​ជ្រុង​របស់​យន្តហោះ​ ។ កាល​ពី​ជំនាន់​មុន​ យន្តហោះ​ប្រើ​កង្ហារ​ប្រើ​កញ្ចក់​បង្អួច​ជ្រុង​ តែ​នៅ​ពេល​យក​វា​មក​ប្រើ​លើ​យន្តហោះ​ប្រតិកម្ម​បង្អួច​នេះក្លាយ​ជា​ចំនុច​ខ្សោយ​របស់​យន្តហោះ​ទាំង​មូល​ ។ យន្តហោះ​ប្រតិកម្ម​ហោះក្នុង​កំពស់​ខ្ពស់​ជាង​យន្តហោះ​កង្ហារ​ ។ នៅ​ក្នុង​កំពស់​ខ្ពស់​ សម្ពាធ​ខ្យល់​នៅ​ខាង​ក្រៅ​ខ្សោយ​ជាង​សម្ពាធ​នៅ​ខាង​ក្នុង​យន្តហោះ​ ។

    ដោយ​ហេតុ​នេះ​ សម្ពាធ​ខាង​ក្នុង​ធ្វើ​អោយ​តួ​យន្តហោះ​ប៉ោង​ជាង​ធម្មតា​បន្តិច​ តែ​ទន្ទឹម​នោះ​ សម្ពាធ​នេះ​បាន​មក​សង្កត់​កែង​ជ្រុង​នៃ​បង្អួច​យ៉ាង​ខ្លាំង​ដែល​អាច​អោយ​តួ​យន្តហោះ​ប្រេះ​ហើយ​បាក់​តែ​ម្ដង​ ។ តាំងពី​ពេល​នោះ​មក​ គេ​ធ្វើ​បង្អួច​យន្តហោះ​មូល​ដែល​អាច​ពង្រាយ​សម្ពាធ​បាន​ស្មើ​គ្រប់​កន្លែង​ល្អ​ជាង​បង្អួច​ជ្រុង​៕

    ប្រភព៖ kanharith khieu

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ